កូរ៉េខាងត្បូង៖ គឺជាតារាស្រីមួយដួងដែលត្រូវបានអ្នកគាំទ្រតាមដានជាប្រចាំ សម្រាប់ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK ជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញ ក្នុងស្ទាយ៍ពេញនិយមជាច្រើន ព្រមទាំងបញ្ចេញរូប​រាង​ស៊ិ.ច.ស៊ី​របស់​ខ្លួនជារឿយៗ តាមបណ្ដញសង្គម ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Jennie ហាក់កំពុងតែធ្វើឲ្យហ្វេនៗជ្រួលច្របល់សាជាថ្មី បន្ទាប់ពី បានបង្ហោះរូបថតក្នុងដំណើរកម្សាន្តយ៉ាងរីករាយ ដោយនៅក្នុងនោះ នាងកាន់តែមានភាពក្លាហាន លេងសុទ្ធតែឈុតប៊ីគីនី បញ្ចេញរាងតូចច្រឡឹង និងសម្រស់ដ៏ផូរផង់ ក្រោមបរិយាកាសធម្មជាតិដែលមានស្រស់ស្អាត និងសាកសមជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ការបង្ហោះរបស់ Jennie ម្ដងនេះ បានធ្វើឲ្យនាងទទួលបានការពេញពីហ្វេនៗជាច្រើន រហូតទទួលបានការចុចរូបបេះដូងដល់ទៅរាប់លាន ត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត គ្រប់គ្នាក៏បានចូលមកសរសើរទៅលើសម្រស់ដ៏ស្រស់សោភារបស់នាង ដែលបានបង្ហាញមុខមាត់ទទេ គ្មានការតុបតែងអ្វីទាំងអស់ ដោយបាន ថតរូបជាមួយកាមេរ៉ាធម្មតា ដែលនៅតែស្រស់ស្អាត មានមន្តស្នេហ៍ដ៏មិនគួរឱ្យជឿ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Jennie
 Jennie
 Jennie
 Jennie
 Jennie
 Jennie
រូបភាពស៊ិ.ច.ស៊ីរបស់ Jennie
រូបភាពស៊ិ.ច.ស៊ីរបស់ Jennie
រូបភាពស៊ិ.ច.ស៊ីរបស់ Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]