ថៃ៖ ក្រៅពីបានបង្ហាញភាពហ៊ឺហាទៅលើសម្រស់របស់ខ្លួន ក្រោយពីសម្រាលបានកូនស្រីទី៣ បានមួយខែនោះ ថ្មីៗនេះ តារាស្រី Chompoo ធ្វើឲ្យមហាជនជាច្រើនកាន់តែរំភើបចិត្ត ជាមួយនឹងការបង្ហាញរូបភាពនាំកូនស្រីមកមើលពីទិដ្ឋភាពផ្ទះថ្មី ដែលកំពុងសាងសង់។

ក្នុងនោះដែរ តារាស្រី Chompoo បានបញ្ចេញរូបភាពឱបកូនស្រីសំណព្វចិត្តក្នុងដៃ ដើរមើលជុំវិញសួនច្បារ នៅក្នុងផ្ទះដ៏ធំប្រណីត ដែលកំពុងសាងសង់ ខណៈដែលបានលើកឡើងថា ផ្ទះមួយនេះ នាងបានធ្វើវាឡើងតាំងតែនាងមិនទាន់មានផ្ទៃពោះមកម្លេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហោះនេះ ហ្វេនៗកាន់តែចាប់អារម្មណ៍ទៅនឹងផ្ទះថ្មី និងចង់់ឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត ទាំងខាងក្រៅនិងខាងក្នុងផ្ទះយ៉ាងពេញលេញ ក្នុងពេលឆាប់ៗនេះ ផងដែរ៕  ​

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]