បរទេស៖ ថ្មីៗនេះ Victoria Beckham បានបង្ហោះរូបភាពនៅលើទំព័រផ្ទាល់ខ្លួន ដែលបានអបអរថ្ងៃកំណើតដល់ស្វាមី លោក David Beckham ជាមួយនឹងរូបថតជាច្រើនសន្លឹករបស់អតីតកីឡាករបាល់ទាត់រូបនេះ រួមទាំងក្រុមគ្រួសាររបស់ខ្លួនតែម្ដង។

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបភាពមួយសន្លឹក ដែល លោក David Beckham បានបង្ហាញខ្លួនជាមួយនឹង Harper ដែលជាកូនស្រីពៅដ៏គួរឲ្យស្រលាញ់របស់អ្នកទាំងពីរ។ ជាពិសេសនៅក្នុងនោះ លោក David បានបង្ហាញសកម្មភាពលើកកូនស្រីមកជិះលើខ្នង ព្រមទាំងមានស្នាមញញឹមយ៉ាងរីករាយបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ អាចនិយាយបានថា នេះគឺជាក្រុមគ្រួសារដ៏មានសុភមង្គលមួយរបស់អតីតកីឡាកររូបនេះ ជាពិសេសសម្រាប់ Harper ដែលជាកូនស្រីពៅតែម្ដង ថ្វីត្បិតតែកាន់តែធំឡើងពេញរូបរាងជាងមុនក្ដី នាងក៏នៅតែត្រូវបានឪពុកម្ដាយថ្នាក់ថ្នមនិងផ្ដល់ក្ដីស្រលាញ់ជានិច្ច៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham 
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង កូនស្រី
Victoria និង កូនស្រី
David Beckham និង កូនស្រី
David Beckham និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]