រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០-២០២១ ដោយក្នុងនោះ សម្តេចបានលើកឡើង ពីសំណុំរឿងរបស់ឧកញ៉ាម្នាក់ ដែលតម្រូវឲ្យសម្តេច ត្រូវលូកដៃចូលរឿងនេះ ទើបរកយុត្តិធម៌ឲ្យជនរ.ងគ្រោះបាន។

សម្តេចបានបន្តថា សម្តេចគួរនិយាយរឿងនេះ ចំពោះមុខនិស្សិតរបស់យើង ពីរឿងឧកញ៉ាម្នាក់ ខណៈពេលសម្តេច បានប្រទះឃើញ គេថា សម្តេចមិនគួរលូកដៃក្នុង រឿងរបស់ឧកញ៉ា និងស្រីញីទៅវិញ ក្នុងនោះសម្តេចបានបញ្ជាក់ថា ប្រសិនបើរឿងនេះ ត្រឹមជារឿងធម្មតា សម្តេចមិនលូកដៃឡើយ ប៉ុន្តែរឿងឧកញ៉ា ហេង សៀ និងអតីតតារាស្រីរូបនោះ ជារឿងដ៏អយុត្តិធម៌ ដែលធ្វើឲ្យសម្តេចមិនអាចឈរមើលបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សម្តេចបានលាតត្រដាងពីរឿងគួរឲ្យហួសចិត្ត អំពីអំពើ នឹកស្មានមិនដល់របស់ កូនប្រសារនិងឧកញ៉ា រូបនោះ សូម្បីតែមេធាវីរបស់សម្តេចក៏ ចង់ទិញទឹកចិត្តដែរ ខណៈពេល ឧកញ៉ាបំពា.នគេហើយ តែបែរ ប្តឹងអតីតពិធីការិនីវ័យក្មេងរូបនោះ ឲ្យជាប់ឃុំឃាំងថែមទៀត។

គួរបញ្ជាក់ថា កំឡុងដើមឆ្នាំ២០២១ កន្លងទៅនេះ សំណុំរឿងរបស់ឧកញ៉ា ហេង សៀ និង អតីតពិធីការិនីវ័យក្មេង កញ្ញា មាន ពេជ្ររីតា ក្លាយជាដំណឹងដែលផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះគេឃើញមាន សិល្បករ សិល្បការិនីជាច្រើន ចូលរួមក្នុងការស្វែងរកយុត្តិធម៌ឲ្យរូបនាង តែចុងក្រោយ សំណុំករណីនេះរកយុត្តិធម៌ឃើញ ក្រោមការ អន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដោយមានមេធាវីក្រុមពិសេស ជួយស្វែងរកយុត្តិធម៌ឲ្យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វីដេអូ

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]