ថៃ៖ កាលពីថ្មី ៗ នេះ នៅលើគណនីបណ្តាញសង្គម របស់តារាស្រី Lydia Sarunrat Deane បានទាញយកការពេញចិត្តពីអ្នកគាំទ្រជាច្រើន និងការសរសើរទៅលើរូបរាងសម្រស់នៃជីវិត ពរពោះកូនទី ៣ យ៉ាងមានក្តីសុខ ជាមួយនឹងភាពរីករាយ។

ជាក់ស្តែង តាមរយៈរូបទាំងនេះ ដែលរូបនាង កំពុងតែពរពោះក៏ពិតមែន ហាក់បីដូចជាមានភាពរីករាយ សប្បាយចិត្ត ស្រណុកសុខស្រួល មិនខ្វល់អ្វីបន្តិច ដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹករបស់នាង ញ៉ាំសូកូឡាបណ្ដើរ ថែសម្រស់បណ្ដើរ ដេកបិទម៉ាស ខណៈ កូនៗ ដេកលង់លក់ស្រួល មើលទៅពិតជាមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជីវិតរីករាយក្នុងគ្រួសារតារាមួយគូនេះ តែងតែមានការច្រណែនពីសំណាក់មហាជន ជាមួយនឹង ភាពកក់ក្តៅ ក្នុងរង្វង់គ្រួសារយ៉ាងមានសុភមង្គលបែបនេះ ក៏ដូចជា ការថ្នាក់ថ្នមពីស្វាមី នៃជីវិតមានផ្ទៃពោះរបស់ Lydia មើលទៅ ពិតជាមានក្តីសុខសំបូរបែបដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]