ភ្នំពេញ៖ ធនាគារ ព្រីនស៍ ជាធនាគារមួយក្នុងចំណោមធនាគារ ដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេស​នៅថ្ងៃនេះ​ បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈ បណ្តាញរបស់ធនាគារ ព្រីនស៍។

ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារ​ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នាផងដែរ នៅចុងខែឧសភានេះ អតិថិជននឹងអាចប្រើប្រាស់កម្មវិធី PRINCE Mobile របស់ពួកគេ ដើម្បីធ្វើការផ្ទេរប្រាក់តាមរយៈRia យ៉ាងរលូននៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍ បានមានប្រសាសន៍ថា៖

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍

លោកបានបន្ថែមទៀតថា៖

Ria គឺជាសេវាផ្ទេរប្រាក់ឆ្លងប្រទេសធំជាងគេទីពីរនៅលើពិភពលោក ដែលមានបណ្តាញជិត 500,000 ទីតាំងនៅក្នុងប្រទេសជាង ១៦០ រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និងក្នុងប្រទេសដទៃទៀត ហើយបានបន្តធ្វើឱ្យពិភពលោកកាន់តែតូចជាងមុន ដោយបង្រួមគម្លាតរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។

លោក Espen Kristensen អភិបាលគ្រប់គ្រងនៃAPAC បានមានប្រសាសន៍ថា៖

លោក Espen Kristensen អភិបាលគ្រប់គ្រងនៃAPAC

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា

ជាមួយនឹងការបើកដំណើរការនេះ យើងមានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់ ១០០ប្រតិបត្តិការដំបូង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]