ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកនិយមតាមដានវិស័យបវរកញ្ញា ច្បាស់ជាស្គាល់ បើសិនយើងចាប់និយាយដល់ឈ្មោះកញ្ញា ឌី បញ្ញាវិមាលា ម្ចាស់មកុដ កម្មវិធី Miss Teen International Cambodia 2021។ ដោយនាងគឺជាបវរកញ្ញាវ័យក្មេងជាងគេបំផុតនៅក្នុងវិស័យបវរកញ្ញាកម្ពុជា ខណៈនាងមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ តែមានសមត្ថភាព ភាពក្លាហាន សម្រស់ និងចំណេះទូលំទូលាយ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានបញ្ចប់ការប្រកួតជាច្រើនខែកន្លែងមក យើងឃើញថា បវរកញ្ញាវ័យក្មេង ឌី បញ្ញាវិមាលា កាន់តែរវល់ច្រើនជាមួយការងារសិល្បៈ។ ជាក់ស្ដែងថ្មីៗ នាងក៏ទទួលបានឪកាសថ្មី ដែលបានក្លាយជាគណៈកម្មការ សម្រាប់វគ្គសម្ភាសន៍ ដែលនឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែ ឧសភា ខាងមុខនេះ ក្នុងកម្មវិធីលំដាប់អន្តរជាតិមួយដែលមានឈ្មោះថា Miss Preteen International Cambodia 2022។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរញ្ជាក់ផងដែរថា កម្មវិធី Miss Preteen International Cambodia ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលកំពុងផ្ដល់ឪកាសដល់ប្អូនៗយុវតីចាប់ពីអាយុ ១១ឆ្នាំ ទៅ ១៤ឆ្នាំ និងមានកម្ពស់ចាប់ពី ១៥២cm ​ឡើងទៅបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកមួយនេះ ដើម្បីបំពេញបំណងប្រាថ្នាក្លាយជាបវរកញ្ញាដូចមនុស្សធំដែរ៕

ឌី បញ្ញាវិមាលា
ឌី បញ្ញាវិមាលា
ឌី បញ្ញាវិមាលា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]