បរទេស៖ ថ្មីៗនេះ យោងតាមប្រភពបរទេសដ៏ល្បីមួយរាយការណ៍ថា តារាស្រី Kim Kardashian កំពុងត្រូវបានគេរិះ.គ.ន់ចំពោះការបង្ហាញស្តង់ដាររាងកាយមិនល្អ បន្ទាប់ពីនាង​បាន​បង្ហើប​ថា ខ្លួនស្រកទម្ងន់​បាន​ជាង ៧ គីឡូក្រាម​ក្នុង​រយៈពេល​តែ ៣ សប្តាហ៍​ប៉ុណ្ណោះ ដើម្បី​ឲ្យ​មានរាងសមទៅ​នឹង​រ៉ូប​ដ៏​ល្បី​របស់ Marilyn Monroe នៅក្នុង​កម្មវិធី Met Gala 2022។

មិនត្រឹមតែប៉ុណ្ណោះ នៅលើកម្រាលព្រំក្រហមនៃកម្មវិធីនេះ តារាស្រីរូបនេះ ថែមទាំងបានប្រាប់អ្នកយកព័ត៌មាន ថា នាងបានយំនៅពេល ដែលបានដឹងថា ខ្លួនមិនមានភាពសាកសមទភនឹងសម្លៀកបំពាក់ នៅពេលដែលសាកល្បងលើកដំបូង ដូច្នេះហើយ ទើបនាងបានសម្រេចចិត្តសម្រកទម្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Kim Kardashian បានធ្វើតាមរបបអាហារដ៏តឹងរ៉ឹងដើម្បីរក្សារាងស្លីម ដោយមិនញ៉ាំ ជាតិកាបូអ៊ីដ្រាត និងស្ករអស់រយៈពេល ៣ សប្តាហ៍ និងញ៉ាំ​តែ​បន្លែ ប្រូតេអ៊ីន​ តែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា បន្ទាប់​ពីនោះមក​ ទស្សនិកជន​ជាច្រើន បាន​រិះ.គ.ន់​តារា​រូបនេះ ដែល​និយាយ​បើកចំហ​អំពី​ការ​សម្រក​ទម្ងន់​លើស​ទម្ងន់ ដែលមានការចង្អុលបង្ហាញថា ការបង្ខំខ្លួនឱ្យស្រកទម្ងន់ក្នុងរយៈពេលដ៏ខ្លី គឺមិនមានតម្លៃទេ និងមិនមានសុខភាពល្អ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]