ភ្នំពេញ៖ មានហេតុការណ៍មួយ បានកើតឡើង នៅកំណាត់ផ្លូវបឹងកក់ ដោយគេបានដឹងថា មានតារាសម្តែងម្នាក់ ល្បីគួរឲ្យកត់សម្គាល់ បានឈប់រថយន្តឡិចស៊ីស ៥៧០ រៀបចំថតរឿងអប់រំថ្មី ត្រូវរថយន្តឡិចស៊ីស NX200T បើកបរដោយនារីជនជាតិចិនម្នាក់។

ហេតុការណ៍មួយនេះ ត្រូវបានប្រភពដដែល បានបន្តទៀតថា រថយន្ត ដោយបានបើក ជនជាតិចិននោះ បានបើកបុកពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២ គ្រឿងរងការខូចខាត ទល់មុខនឹងអគារខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមការរៀបរាប់ខានលើ យើងមិនដឹងថា ម្ចាស់រថយន្តឡិចស៊ីស ៥៧០​រូបនេះ ជាតារាសម្តែងរូបណានៅឡើយ​ សូម្បីតែផ្លាកលេខ ក៏ត្រូវបានបិតបាំង លាក់អត្តញ្ញាតទៀតផង។ ចំណែកឯការសំណងនោះ ភាគីទាំងសង បានសម្របសម្រួលរួចអស់ហើយ អ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ រថយន្តឡិចស៊ីស NX200T ដែលជនជាតិចិនបានជិះ ទើបតែជួលគេបាន ៥ ម៉ោង ហើយមកជួបហេតុការណ៍បែបនេះតែម្តង៕

ប្រភព៖ TVFB

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]