ចិន៖ ទោះបីជាពេលនេះ តារាស្រី Liu Shishi បានសាងគ្រួសារមានស្វាមីនិងកូនមួយក្ដី តែតារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជន ទៅលើសមត្ថភាព និងរូបសម្រស់ដ៏ស្រស់សោភារបស់នាងតែម្ដង។

ដោយឡែក ថ្មីៗនេះ ខាងស្ទូឌីយ៉ូរបស់ Liu Shishi បានបង្ហោះរូបថត ពីខាងក្រោយឆាកជាបន្តបន្ទាប់ ដែលទើបតែថតរួច និងធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញមុខមាត់ផូរផង់ ព្រមទាំងតុបតែងខ្លួនស្លៀករ៉ូបបញ្ចេញស្មា ​មើលទៅរូបរាងនាង​គួរ​ឱ្យ​ទាក់​ទាញ​ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ស្របពេលដែលបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតបែបនេះ តារាស្រី Liu Shishi បែរជាបានធ្វើឲ្យហ្វេនៗកត់សម្គាល់ទៅលើចំណុចមួយ ដែលពួកគេបានមើលឃើញ ពីរូប​រាងស្គ.ម.ស្គាំ.ងរបស់នាង និងធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ជា​ខ្លាំង រហុតដល់មានអ្នកគាំទ្រមួយចំនួន បានគិតថា​រាង​កាយ​របស់តារាស្រីរូបនេះ មើល​ទៅកាន់តែ​ស្ដើង​ជាង​មុន​ទៅ​ទៀត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Shishi
Liu Shishi
Liu Shishi
Liu Shishi
Liu Shishi
Liu Shishi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]