ភ្នំពេញ៖ ដូចដែរបងប្អូន ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមបានដឹងច្បាស់មកហើយ នូវរឿងរ៉ាវ ឈ្លោះគ្នាឈាននដល់ថ្នាក់លេងលះ រវាង អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ ជាមួយនឹងអតីតភរិយា អ្នកនាង ទ្រីញ ផល្លា ដោយហេតុចាប់បានស្វាមីលួចទាក់ទងមានស្រី។
មិនតែប៉ុណ្ណោះ រឿងរ៉ាវគ្រួសាបែកបាក់គ្រួសារ អ្នកទាំងពីរនេះ ក៏បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមខ្លាំងមិនធម្មតា ដោយមានភាគីខាង អតីតភរិយា លោក ជឿន ប៊ុនចក់ ដែលគ្រប់គ្នាស្គាល់ថាជា Admin ជីងចក់ បានធ្វើការឡាយបកស្រាយផ្ទាល់ពីបញ្ហាដែលបានកើតឡើង ព្រមទាំងបានលើកឡើងនូវបញ្ហា គ្រួសារខាងអតីតស្វាមីមកទម្លាយឲ្យមហាជនដឹងលឺទាំងអស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ដោយហេតុថាទើបតែនឹងរៀបការបានប៉ុន្មានខែ ក៏ត្រូវមកជួបរឿងរ៉ាវបែបនេះ ក៏មានហ្វេនៗមួយចំនួនស្ដាយជំនួស ហើយក៏មានមតិចោទសួរទៅ Admin ជីងចក់ ថាតើលោកនៅមានចិត្តស្ដាយនឹកដល់អតីតភរិយាដែរឬអត់? មិនបង្អង់យូរ លោកក៏បានតបតទៅភ្លាមថា លោកនៅតែនឹងស្តាយព្រោះថា គ្មានអ្នកណាអាចកាត់ចិត្តបានភ្លាមៗនោះទេ មិនតែប៉ុណ្ណោះ លោកថែមទាំងតាំងចិត្តថា លោកមិនតបតហែកហួរឿងរ៉ាវពាក់ពន្ធ័នឹងភរិយា ដូចដែលអ្នកនាងកំពុងតែធ្វើនោះឡើយ ព្រោះមិនចង់ឲ្យមហាជនដៀលជេរដល់ អតីតភរិយា ដូចដែលធ្វើដាក់លោកឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]