ចិន៖ ថ្មីៗនេះ យោងតាមប្រភព Sohu បានបង្ហាញឲ្យដឹងថា ផ្ទះថ្មីមួយ ដែល តារាសម្ដែងដ៏ល្បីឈ្មោះ លោក Jackie Chan ទើបតែនឹងទិញ មានទីតាំងនៅជិតទន្លេ Qiantang ព្រមទាំងជាផ្ទះស្តង់ដារប្រណីតបំផុតនៅទីក្រុង Hangzhou នាពេលបច្ចុប្បន្ននេះ។

ម៉្យាងវិញទៀត ផ្នែកខាងក្នុងនៃផ្ទះមួយ ត្រូវបានគេដឹងថា មានភាពប្រណីតយ៉ាងខ្លាំង ដែលមានការរចនាតាមបែបអឺរ៉ុប ជាមួយនឹងប្រព័ន្ធកម្មវិធីគ្រប់គ្រងឆ្លាតវៃរួមបញ្ចូលគ្នា។ ជាពិសេស តារាសម្ដែងរូបនេះ បានលើកឡើងថា ផ្ទះនេះ ពិតជាសាកសមនឹងរសនិយមរបស់លោក ហើយក៏មានទេសភាពទន្លេ ដែលមានខ្យល់អាកាសស្រស់ស្រាយ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ផ្ទះដ៏ប្រណីតរបស់តារាសម្ដែងរូបនេះ ក៏ត្រូវបានគេដឹងថា ជាអចលនទ្រព្យដែលមានតម្លៃប្រហែល ៤០ លានយន់ (ប្រហែល ៦ លានដុល្លារ) ។ លើសពីនេះ ថែមទាំងមានពាក្យចចាមអារ៉ាមខ្លះៗ បាននិយាយថា លោក Jackie Chan បានផ្តល់ជាកាដូដល់ខ្លួនឯងផ្ទាល់ នៅអាយុ ៦៨ ឆ្នាំ ជាមួយនឹងផ្ទះដ៏ប្រណីតនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]