ភ្នំពេញ៖ មានមហាជនមិនតិចនោះទេ ដែលបានដឹងលឺ រឿងរ៉ាវ ចាប់បានស្វាមីលួចលាក់មានស្រី របស់ Admin​​ ជីងចក់ ដែលត្រូវបានភរិយាប្រកាសលែងលះគ្នាក្តែងៗ នៅលើបណ្ដាញសង្គម កាលពីថ្មីៗនេះ។

យ៉ាងណាមិញ នៅមុននេះបន្តិចស្រាប់តែមានអាខនហ្វេសប៊ុកមួយ បែកធ្លាយរូបភាពមួយសន្លឹក របស់ Admin ជីងចក់ និងភរិយា ព្រមជាមួយនឹងមិត្តភក្តិ៤-៥នាក់ នៅក្នុងក្លឹបកម្សាន្តមួយ ដោយក្នុងនោះ Admin ជីងចក់ បានឈរជិតភរិយា ព្រមទាំងយកដៃកៀកស្មាគ្នាជាមួយនឹងទឹកមុខសើចក្អាកក្អាយ មិនដូចអ្នកដែលទើបនឹងលែងលះគ្នានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រូបភាពមួយសន្លឹកនេះ បានកំពុងតែចែកចាយពេញបណ្ដាញសង្គម ក៏ដូចជាធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្ត ខណៈដែលអ្នកស្រលាញ់គាំទ្របុគ្គលទាំង មិនចង់ឲ្យអ្នកទាំងពីរបែកបាក់គ្នានោះឡើយ ទន្ទឹមនឹងនេះ ក៏មានមតិសើចយំមួយចំនួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពូចក់ និងភរិយា
ពូចក់ និងភរិយា
ពូចក់ និងភរិយា
រូបភាព
សារបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]