ភ្នំពេញ ៖ អបអរសាទរ! នេះគឺជាជោគជ័យដ៏អស្ចារ្យបំផុត និងពោរពេញដោយ វិសាលភាពចំពោះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលឈ្នះនូវពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិតចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ឆ្នាំ 2022 នេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅក្នុងទីក្រុងប៊្រូសែល ប្រទេសប៊ែលហ្សិក(Brussels, Belgium) ដែលជាកន្លែងឆ្លងកាត់យ៉ាងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប។ គួររំឭកផងដែរថាចាប់តាំងពី ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បង្កើតឡើងគិតមកទល់ពេលនេះគឺរយៈពេល ប្រហែលជា 3 ឆ្នាំ ហើយដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងចេញពីបេះដូងដើម្បីធ្វើយ៉ាងណាបង្កើតនូវ ក្រុមហ៊ុនផលិតស្រាបៀររបស់កូនខ្មែរដំបូងគេ ដែលមានគុណភាពខ្ពស់កម្រិតព្រីមៀមសម្រាប់ប្រជាជនខ្មែរ និងលើឆាកអន្តរជាតិផងដែរ។
មុននឹងទទួលបាននូវស្រាបៀរដែលមានគុណភាពខ្ពស់ និងរសជាតិពិសេសល្អឥតខ្ចោះបែបនេះវាត្រូវបានឆ្លង កាត់នូវដំណាក់កាលយ៉ាងច្រើនក្នុងការជ្រើសរើស ក៏ដូចជាសម្រិតសម្រាំងយកនូវគ្រឿងផ្សំវត្ថុធាតុដើម ម៉ាស៊ីន និងឧបករណ៍ដ៏ល្អឯកពីប្រទេសអាល្លឺម៉ង់មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងចក្ខុវិស័យដែលពោរពេញដោយ វិសាលភាព ឧត្តមភាព និងចេញពីបេះដូង បែបនេះហើយទើបថ្ងៃនេះ បានធ្វើឱ្យស្រាបៀរហនុមានទទួលបាននូវសមិទ្ធផលពានរង្វាន់មេដាយមាស (Gold Quality Award) ដ៏អស្ចារ្យបំផុតគួរជាទីមោទនបំផុតពីស្ថាប័នកំពូល Monde Selection ជាមួយនឹងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិត ចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។
ទាំងអស់នេះគឺជាមហាសមិទ្ធផលដ៏អស្ចារ្យថ្មីបន្ថែមទៀតសម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលទើបតែ បោះជំហានលើទីផ្សារក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះគិតមកត្រឹមពេលនេះ ប៉ុន្តែទទួលបាននូវជោគជ័យ ដ៏អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។
លោក Chas Geschke នាយកប្រតិបត្តិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានសាសន៍ថា៖
លោកក៏បានបន្ថែមទៀតថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]