ភ្នំពេញ៖ កន្លងមក ទស្សនិកជនធ្លាប់តែឃើញការតុបតែងខ្លួនរបស់ គ្រីស ឌីវ៉ា ដោយកញ្ញា តែងតែលេងម៉ូតសក់ខ្លីខ្លាំង ស្ទើរតែអស់សក់ទៅហើយ ដោយមិនងាយបានឃើញ កញ្ញាទុកសក់វែងនោះឡើយ។

ដោយឡែក ពេលនេះ កុំឱ្យហ្វេនសាំភ្នែកខ្លាំងពេក តារាស្រីម្នាក់នេះ បានប្តូរស្ទីលថ្មី លេងម៉ូតសក់វែងវិញម្តង ប៉ុន្តែមិនមែនទុកសក់វែងទេ គឺយកសក់មកពាក់តែម្តង មើលទៅគឺពិតជាស្អាតប្លែកមែន ដោយមើលទៅទម្រង់មុខV និងស្បែកសខ្ចី កែវភ្នែកមូលក្រឡង់ គ្មានទាស់ត្រង់ណាសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សូម្បីតែមហាជន ក៏បាននាំគ្នាសរសើរ ចំពោះសម្រស់ និងការតុបតែងខ្លួនរបស់ គ្រីស ឌីវ៉ា ដែរ ដែលមិនដែលឱ្យហ្វេន មានការអាក់អនស្រពន់ចិត្តឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

គ្រីស ឌីវ៉ា (សក់ខ្លី)
គ្រីស ឌីវ៉ា (សក់វែង)
គ្រីស ឌីវ៉ា (សក់វែង)
គ្រីស ឌីវ៉ា (សក់វែង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]