កូរ៉េខាងត្បូង៖ ចាប់តាំងពីបានសាងគ្រួសារជាមួយគ្នាមកទល់នឹងពេលនេះ គូស្វាមីភរិយា របស់តារាប្រុស លោក Bi Rain និង Kim Tae Hee តែងតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ តាមដានជាប់ជានិច្ចពីសកម្មភាពរបស់ពួកគេ ក្រោយពីបានចេញកម្សាន្តបង្ហាញភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារ។
ដោយឡែក ថ្មីៗនេះ សម្រាប់ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ ក៏បានទាញយកចំំណាប់អារម្មណ៍ម្ដងទៀត ខណៈពេល ដែលលោក Rain បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ ព្រមទាំងត្រូវបានគេសួរសំណួរមួយចំនួនអំពីទំនាក់ទំនងរវាងស្វាមី និងភរិយារបស់ពួកគេ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ រឿងដែលបានធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់នោះគឺ នៅពេលដែល លោក Rain ត្រូវបានគេសួរថាតើទំនាក់ទំនងរបស់អ្នកទាំងពីរ នៅតែល្អូកល្អើនដែរទេ បន្ទាប់ពីរៀបការជាច្រើនឆ្នាំ ហើយគិតថា ប្រពន្ធរបស់ខ្លួនស្អាត ឬយ៉ាងណានោះ ដែលធ្វើឲ្យ តារាប្រុសរូបនេះ បានឆ្លើយដោយមិនស្ទាក់ស្ទើរថា លោកបានឃើញថា ប្រពន្ធរបស់ខ្លួន ស្រស់ស្អាតខ្លាំងណាស់ ជាពិសេសនៅពេលនាងកំពុងញ៉ាំអាហារ។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងលើកឡើងថា៖
ជាពិសេស ទន្ទឹមនឹងការរៀបរាប់នេះ Rain ក៏បានបញ្ចេញកាយវិការដាក់ដៃលើថ្ពាល់ និងការបញ្ចេញមតិបែបកំប្លែងរបស់ខ្លួន ដែលធ្វើឱ្យគ្រប់គ្នាអស់សំណើច រហូតដល់ពិធីករលើកឡើងថា តារាប្រុសរូបនេះ ពិតជាស្រលាញ់ភរិយាខ្លួនខ្លាំងណាស់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]