ថៃ​៖ តារាសម្តែងស្រីជើងចាស់វ័យ ៤០ប្លាយ ឆ្នាំ Aum Patchrapa នៅតែជាប់ឈ្មោះជាតារាស្រី​ដែលមានសម្រស់​ស្រស់​ស្អាត និងមិនចេះចាស់សោះ។ ហើយសម្រាប់ប្រជាប្រិយភាព និងការគាំទ្ររបស់នាងនៅតែខ្លាំង បើទោះបីជានាង​ប្រឡូក​​ក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនេះ។

ជាមួយគ្នានេះ Aum ក៏ត្រូវបានអ្នកគាំទ្រ ដាក់រហ័សនាមថា ជារាជនីសម្រស់អមតៈមិនចាស់តែម្ដង ខណៈដែលវ័យជ្រេមិនគួរឲ្យជឿ ប៉ុន្តែសម្រស់រូបរាងរបស់នាងបែរជានៅតែក្មេងខ្ចី សាច់សខ្ចីរលោងតឹងណែន គ្មានសូម្បីស្បែកយារធ្លាក់មួយភ្លីណាសោះឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គឺរូបរាងដ៏ស្លីម ដៃជើងស្រលូនស្ថិតស្ថេរមិនប្រែប្រួលនេះតែម្ដង ដោយអំណោយផលឲ្យតារាស្រីរូបនេះ ងាយនឹងលេងស្ទាយ៍ស្លៀកពាក់ តុបតែងខ្លួនមិន​ឲ្យ​មហាជនសុំាភ្នែកឡើយ ជាមួយនឹងស្ទាយ៍ប្លែកៗបែបហាយសូ ស៊ិចស៊ី ជា​មួយនឹងរាងដ៏ទាក់ទាញយ៉ាងខ្លាំងបែបនេះ។ ទន្ទឹមនឹងមានរូបរាងស៏ស្អាតបែបនេះ Aum ខំប្រឹងប្រែងថែរក្សាខ្លាំងណាស់ គឺទាំងរបបអាហារ ជាពិសេសគឺលំហាត់ប្រាណ គឺតារាស្រីរូបនេះមិនដែលចោលនោះឡើយ ជាក់ស្ដែង ដូចវីដេអូដែលនាងបានបង្ហោះបង្ហាញថ្មីៗនេះអញ្ចឹង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
សកម្មភាព Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]