ប្រទេសថៃ ៖ ដូចដែរដឹងស្រាប់ហើយថា បទចម្រៀង«Run The Town» ជាទឹកដៃរួមគ្នារវាងតារារ៉េបល្បីឈ្មោះប្រចាំកម្ពុជា និងប្រទេសថៃ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រវិស័យរ៉េបនេះជាច្រើន មិនថាក្នុងប្រទេសថៃ និងកម្ពុជាឡើយ លើសពីនេះទៅទៀត មានតារាល្បីៗឈ្មោះជាច្រើន លើYouTube បានចេញវីដេអូReaction ក្នុងបទនេះ ចំហមាត់គ្រប់គ្នា។

ជាក់ស្តែង ថ្មីៗនេះ គេឯងផ្អើលមើលការបំបែកក្បាច់រាំ របស់យុវជនថៃមួយក្រុម ដែលមើលទៅ ពិតជាឡូយ ដោយមានការបញ្ចេញមតិជាច្រើនថា បទចម្រៀងនេះ ស្តាប់ទៅពិរោះ តែរឿងបំបែក្បាច់រាំ បើស្តាប់តាមសាច់ចម្រៀង គឺពិបាកនឹកស្រមៃណាស់ គួររាំយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បែរជា ក្រុមរាំ១នេះអាចធ្វើបាន ហើយមើលទៅស៊ីចង្វាក់នឹងបទចម្រៀងជាខ្លាំង ប៉ុន្តែស្របពេល មានមតិសរសើរច្រើនក្តី ក្នុងនោះគេក្រឡេកឃើញ នៅមានបុគ្គលមួយចំនួន ហាក់មិនសូវពេញចិត្ត ត្រង់ក្បាច់រាំលើសាច់ចម្រៀងរបស់ វណ្ណដា ដែលមហាជនគិតថា រាងឆ្គងបន្តិច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Run The Town
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]