រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ចំនួនអ្នកលក់អនឡាញ នៅក្នុងស្រុកពេលនេះ កាន់តែមានចំនួនច្រើនទៅៗ ជាក់ស្តែង ក្នុងនោះ សូម្បីតែតារាខ្មែរល្បីឈ្មោះជាច្រើន ក៏មានមុខរបរមួយនេះដែរ ស្របពេល ពួកគេមានការងារសិល្បៈជាប់ដៃហើយក្តី។
មិនតែប៉ុណ្ណោះ ក្នុងនោះ គេក៏ក្រឡេកឃើញ តារាខ្មែរមួយចំនួន ក្រោយចាប់របរលក់អនឡាញ កាន់តែកាក់កបហើយនោះ ក៏ផ្តាច់ខ្លួនដាច់ផឹងពី ការងារសិល្បៈ យករបរលក់អនឡាញជា អាជីពចិញ្ចឹមជីវិតរស់មួយស្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង បុគ្គលទាំងនេះ ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាបានស្គាល់និងជ្រាបច្បាស់ពីប្រជាប្រិយភាព របស់អ្នកទាំងនេះ ត្រឹមតែជា អ្នកលក់ឡេតាមអនឡាញក្តី តែមើលទៅ ជីវភាពនិងការរស់នៅប្រចាំថ្ងៃ គឺមិនចាញ់គ្រួសារអភិជនក្នុងស្រុកប៉ុន្មានឡើយ មានរថយន្តទំនើបៗជិះ លុយចាយពេញដៃ ផ្ទះរស់នៅធំស្កឹមស្កៃ របស់របរប្រើប្រាស់ សុទ្ធតែជាប្រ៊េនល្បីឈ្មោះOriginal ដើរលេងហាយសូ សម្ភារនិយម ពោលគឺ យកលុយទៅណាមិនអស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. អ្នកលក់ឡេល្បីឈ្មោះ យាយសួយ
២. អតីតភរិយា នាយ ជីងចក់ អ្នកលក់តែល្បីឈ្មោះ ផល្លា
៣. អតីតតារាស្រី ម៉ូលីកា បច្ចុប្បន្នជា អ្នកលក់ឡេល្បីឈ្មោះម្នាក់
៤. អតីតតារាស្រី ហង្ស ម៉ារីនី បច្ចុប្បន្នជា អ្នកលក់ឡេល្បីឈ្មោះម្នាក់
៥. អតីតវីជេ រតនា និងភរិយា បច្ចុប្បន្ន ចាប់ដៃគ្នាលក់ផលិតផលកាក់កបខ្លាំង
៦. អ្នកលក់ឡេល្បីឈ្មោះ អ្នកនាង Love Riya
៧. អ្នកលក់ឡេល្បីឈ្មោះ អាជី
៨. អ្នកលក់ឡេល្បីឈ្មោះ តេង ដាណា ហៅ អាម៉ី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]