ចិន៖ បន្ទាប់ពីត្រូវបានហាមឃាត់ ដោយសារតែមានរឿងអា.ស្រូ.វគេ.ច.ព.ន្ធ តារាស្រី Fan BIngbing តែងតែរកវិធីដើម្បីត្រលប់ចូលមកក្នុងសិល្បៈសម្តែងវិញ ខណៈដែលនៅ​ដើម​ឆ្នាំនេះ​ ​នាង​ក៏បាន​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ស្វែង​រក​ឱកាសការងារ រហូតដល់ចុង​ខែ​មេសា តារា​ស្រី​រូប​នេះ ក៏​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

យ៉ាងណាមិញ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្មីៗនេះ លើទំព័រផ្ទាល់ខ្លួនរបស់ Fan Bingbing បានបង្ហោះវីដេអូមួយ ហើយបាននិយាយថា នាងកំពុងនៅសម្រាកដាច់ដោយឡែកពីគេ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសកូរ៉េវិញ ដែលបានធ្វើឲ្យមនុស្សជាច្រើនបានមើលឃើញពីសម្រស់បច្ចុប្បន្នរបស់នាង ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារា​ស្រី​រូប​នេះ ថែមទាំង​បាន​បញ្ជាក់​ថា ខ្លួន​ចាប់​ផ្ដើម​បារម្ភ​ពី​រាង​កាយ និង​ទម្ងន់​ក្នុង​អំឡុង​ពេល​នៅ​ដាច់​ដោយ​ឡែក បើទោះជា នាងត្រូវបានគេសរសើរថា នៅតែស្រស់ស្អាត និងក្មេងជាងវ័យក៏ដោយ ប៉ុន្តែ នាងបែរជាបានបង្ហើបទៀតថា ឃើញមុខរបស់នាងស្គមក៏ពិតមែន ប៉ុន្តែរាងកាយរបស់នាងធាត់ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
សម្រស់ Fan Bingbing ក្រោយពីត្រឡប់មកវិញ
សម្រស់ Fan Bingbing ក្រោយពីត្រឡប់មកវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]