បរទេស៖ ក្រៅពីជាគណៈកម្មការក្នុងកម្មវិធីប្រឡងដ៏ល្បីហើយ លោក Simon Cowell នៅត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ពីរឿងរ៉ាវក្នុងជីវិតផ្ទាល់ខ្លួន ជាពិសេស ទៅលើទំនាក់ទំនងស្នេហារបស់លោកតែម្ដង។ 

ដោយឡែក ថ្មីៗនេះ យោងតាមគេហទំព័រ The Sun ស្រាប់តែបានឱ្យដឹងថា លោក Simon Cowell បានកំណត់ថ្ងៃរៀបការរបស់ខ្លួននៅខែមិថុនា ជាមួយនឹងគូស្នេហ៍ នាង Lauren Silverman ហើយកូនប្រុសអាយុ ៨ឆ្នាំ នឹងឈរនៅចន្លោះកណ្ដាល រវាងឪពុកម្តាយនៅថ្ងៃដ៏សំខាន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពដ៏ស្និទ្ធស្នាលទៅនឹងគូស្នេហ៍តារាមួយគូនេះ បានបង្ហើបថា លោក Simon បានទន្ទឹងរង់ចាំពីការរៀបការជាមួយដៃគូរបស់ខ្លួន បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលយ៉ាងយូរទៅហើយ ដែលបច្ចុប្បន្ន គណកម្មការរូបនេះ កំពុងមមាញឹករៀបចំពិធីមង្គលការនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។

តែទោះជាយ៉ាងណា ពេលនេះ លោក Simon Cowell នៅមិនទាន់បាននិយាយជាផ្លូវការអំពីព័ត៌មានអាពាហ៍ពិពាហ៍នេះឡើយ ដោយលោកបានរក្សាផែនការរបស់ខ្លួនទាំងអស់ សម្រាប់ថ្ងៃពិសេសជាការសម្ងាត់ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Simon Cowell
Simon Cowell 
Simon Cowell និង គូស្នេហ៍
Simon Cowell និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]