រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីយប់ថ្ងៃទី ០៣ ឧសភា កន្លងទៅថ្មីៗ តារាសម្តែងពន្លកថ្មី កំពុងផ្ទុះប្រជាប្រិយភាព លោក ដាវុធ ធ្វើឲ្យគេឯងផ្ទុះ ការសង្ស័យជាខ្លាំង ក្រោយរូបលោក បើករថយន្តLuxus ៥៧០ ថតរឿងអប់រំថ្មី ស្រាប់តែ ត្រូវរថយន្តទំនើប Luxus NX200t បើកដោយជនជាតិចិន បានបុ.ក ខណៈរថយន្តរូបលោក កំពុងតែចត។

យ៉ាងណាមិញ ក្រោយកើតហេតុភ្លាមៗ ស្រាប់តែ អ្នកសារព័ត៌មានជាច្រើន ចុះដល់កន្លែងកើតហេតុព្រោងព្រាត ខណៈនោះ ស្លាកលេខរថយន្ត ត្រូវបានបិទជិតឈឹង រីឯ ជនរងគ្រោះ ក៏មិនត្រូវបញ្ចេញមុខ ប៉ុន្តែ ត្រូវហ្វេនៗជាច្រើន ចំណាំសម្លេងរបស់រូបលោកបាន ទើបដឹងថា ជាតារាសម្តែង ដាវុធ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារមាន មតិរិះគន់ជាច្រើន រូបលោក បានបកស្រាយថា រថយន្តគឺកំពុងរៀបនឹងចេញពី ទីតាំងខាងលើ មិនបានចតកណ្តាលផ្លូវ ដូចការចុះព័ត៌មានមួយចំនួននោះឡើយ ចំណែកឯ រថយន្តខាងលើនេះ មិនមែនជារបស់រូបលោកឡើយ ដូច្នេះគឺតម្រូវឲ្យបិទស្លាកលេខ ជាការរក្សាសិទ្ធិជូនម្ចាស់ដើម ចំណែកឯ ប្រាក់សំណងក៏ទទួលបាន ប៉ុន្តែក្នុងទឹកប្រាក់ត្រឹម ៥៥០ដុល្លារ ជឿជាក់ថា បងប្អូនអ្នកលេងរថយន្តប្រាកដជាដឹងថា មិនគ្រប់គ្រាន់នោះឡើយ ព្រោះពេលឆែក នាព្រឹកបន្ទាប់គឺ សំបកកង់ប្រេះ ត្រកៀកក្រោយខូច យ៉ាន់រថយន្តខូច ម៉ែត្រចង្កូតក៏វៀច កញ្ចក់ខាងមុខបែកព្រោះ កាមេរ៉ាបំពាក់ដើម្បីថតវីដេអូបុកត្រូវ ថែមទៀត។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ កើតឡើង ទល់មុខនឹងអគារខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២២ ក្នុងនោះ រូបលោកជា ជនរងគ្រោះមិនមែន ជាជនបង្ក មិនដូចការសង្ស័យរបស់មហាជនភាគច្រើននោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីករ ដាវុធ
ពិធីករ ដាវុធ
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]