ឧត្តរមានជ័យ ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជា បានស្គាល់ នារីលក់ឡេអនឡាញម្នាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ កំប្លែងស្ងួត នាំឲ្យគេឯងអស់សំណើច ឈ្មោះ ចែយូរ៉ា រួចមកហើយ ជាមួយនឹង វីដេអូកំប្លែងខ្លីៗ ដែលគេនាំគ្នាចែករំលែកល្បីពេញ TikTok និង Facebook កាន់តែធ្វើឲ្យរូបនាង ល្បីឡើងៗ។

ទន្ទឹមនឹងនេះ សម្រស់ស្វាមីរបស់ ចែយូរ៉ា ត្រូវគេឯងផ្ទុះការកោតសរសើរជាខ្លាំង សង្ហាមុខមាត់ដូចកូនកាត់ ហើយស្បែកវិញ ភ្លឺរលោង មិនចាញ់បុរសទីក្រុងប៉ុន្មានឡើយ ពោលគឺ ប្រុសក្នុងគ្រួសាររបស់ស្វាមី ចែយូរ៉ា ពេលទម្លាយរូបភាពគ្រួសារមក គាំងស្តូក សង្ហាស្មើដៃគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃើញបានស្វាមីស្អាត រីឯសម្រស់ចែយូរ៉ាពេលបច្ចុប្បន្ន ត្រូវហ្វេនៗមួយចំនួន គិតថាមិនសាកសម ព្រោះស្វាមីមើលទៅសង្ហា ដូចទើបពេញកម្លោះ រីឯភរិយាដូចរាងចាស់ទុំបន្តិច ដំបូងស្មានតែជា គូស្វាមីភរិយាខុសជំនាន់ទៅហើយ។

ប៉ុន្តែ ការពិត ចែយូរ៉ា កាលនៅក្មេងក៏ស្រស់ស្អាត មិនចាញ់ស្រីស្អាតសម័យនេះដែរ គ្រាន់តែពេលនេះ មានកូន២ ៣ហើយ ជាមនុស្សស្រី សម្រស់រាងធ្លាក់ចុះបន្តិចហើយ តែមើលឲ្យជាក់ សម្រស់ ចែយូរ៉ា ពេលនេះ ក៏មិនអន់ប៉ុន្មានដែរ ស្បែកសខ្ចីដូចបណ្តូលចេក រាងតូចច្រឡឹងគួរឲ្យបេតី ជាក់ស្តែង ថ្មីៗនេះ ចែយូរ៉ា ទម្លាយរូបភាពកាលនៅស្ទាវ ទាំងប្តីទាំងប្រពន្ធ ពុទ្ធោ មើលទៅដឹងតែជា ប្រុសសង្ហា ស្រីស្អាត ប្រចាំស្រុក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ចែ យូរ៉ា
ចែ យូរ៉ា និងស្វាមី
ចែ យូរ៉ា និងគ្រួសារ
ចែ យូរ៉ា និងគ្រួសារ
ស្វាមី ចែយូរ៉ា
ស្វាមី ចែយូរ៉ា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]