ការទម្លាប់ខ្លួនរបូតអាហារពេលព្រឹក មិនមែនជាទម្លាប់ល្អឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពយើងបាន។ ការខកខានញ៉ាំអាហារពេលព្រឹកតាមទម្លាប់ ក៏អាចធ្វើឲ្យឆ្អល់ពោះ ឬឈឺពោះបានដែរ ពិសេសអ្នកធ្លាប់ញ៉ាំរាល់ថ្ងៃ ហើយបែរជាមិនញ៉ាំវិញ។
ការឈឺពោះដែលបណ្ដាលមកពីការមិនបានញ៉ាំអាហារពេលព្រឹក កើតឡើងដោយសារកាយរបស់យើងធ្លាប់ទទួលបាន ចំណីអាហារពេលព្រឹកទៀងទាត់ ពេលនោះប្រព័ន្ធរំលាយអាហារ ក្រពះ ក៏ត្រូវធ្វើការទៀតទាត់ដូចគ្នា ដោយបញ្ចេញអាស៊ីដរំលាយអាហារទាំងនោះ។ នៅពេលមួយដែលយើងមិនបានញ៉ាំអាហារពេលព្រឹក នោះក្រពះរបស់យើងក៏នៅតែធ្វើការបញ្ចេញជាតិអាស៊ីដដដែល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្រពះ មានការឈឺចុកចាប់រយៈពេលខ្លី។ បញ្ហានេះអាចបង្កឡើងភាគច្រើនដោយ អ្នកដែលទើបចាប់ផ្ដើមទម្លាប់បង្អត់អាហារពេលព្រឹក ឬក៏ញ៉ាំយឺតពេលជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបង្អត់អាហារពេលព្រឹកដែលឈានទៅដល់ការបង្កឲ្យមានការឈឺពោះ គឺជាជំហ៊ានដំបូងដែល សុខភាពប្រព័ន្ធរំលាយអាហារត្រូវទទួលរងផលប៉ះពាល់ដោយបរិមាណអាស៊ីដកើនឡើងក្នុងក្រពះដែលបានបញ្ចេញ ហើយគ្មានអាហារត្រូវរំលាយ។ គ្រោះថ្នាក់ដំបូងចាប់ពី ក្រពះ បន្ទាប់មកដល់ពោះវៀនតូច និង ចុងក្រោយពោះវៀនធំតែម្ដង។
ការសិក្សាបន្ថែមអំពីផលប៉ះពាល់នៃការមិនញ៉ាំអាហារពេលព្រឹកជះឥទ្ធពលដល់ផ្នែកផ្សេងៗទៀត ដូចបញ្ហាសរសៃឈាមខួរក្បាល បេះដូង និងការឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Leah Cahill អ្នកដឹកនាំការសិក្សាស្រាវជ្រាវអំពីជំងឺទឹកនោមផ្អែមប្រភេទ២ នៅសាកលវិទ្យាល័យ Dalhousie University ប្រទេសកាណាដា បានមានប្រសាសន៍ថា ការបង្អត់អាហារពេលព្រឹកខ្លួនឯង ក៏ស្ថិតក្នុងចំណុចបង្កហារនិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងការកើតជំងឺធាត់បានដែរ ព្រោះថា ភាពធន់នឹងអាំងស៊ុយលីន និងការគ្រប់គ្រងអ័រម៉ូនក្នុងរាងកាយនឹងមានការកើនឡើងដូចគ្នាទៅនឹងហារនិភ័យនៃជំងឺ គាំងបេះដូង និងជំងឺលើសសម្ពាធឈាម។
សូមកុំយល់ច្រឡំថា ការបង្អត់អាហារពេលព្រឹកអាចជួយកាត់បន្ថយការឡើងគីឡូ ឬអាចជួយសម្រកគីឡូឲ្យសោះ ជាក់ស្ដែងមិនមែនដូចការគិតនោះទេ ផ្ទុយទៅវិញវានឹងបង្កផលប៉ះពាល់ដល់សុខភាពយើងទាំងស្រុង ពីព្រោះថារាងកាយរបស់យើងដែលបានសម្រាករយៈពេលយ៉ាងហោច៨ទៅ១០ម៉ោង នឹងត្រូវចាប់ផ្ដើមដំណើការជាថ្មីនៅថ្ងៃថ្មី ថាមពលថ្មី ដោយការញ៉ាំអាពេលព្រឹកនេះឯង។
ជារួមការបង្អត់អាហារពេលព្រឹកនោះ គឺបង្កផលប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារ ដែលជំហានដំបូងត្រូវបង្ហាញសញ្ញាជាការឈឺពោះ ព្រោះការច្រាលអាស៊ីដក្រពះកើនឡើងខ្លាំងដោយគ្មានអាហាររំលាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]