ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីក្រោមឱវាទក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅឃុំស្រែចារ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។
ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសនោះ មន្រ្តីរបស់ក្រសួងក៏បានផ្សព្វផ្សាយអំពីឱកាសការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់អ្នកចូលរួមចំនួនប្រមាណ ៣៧០នាក់ ខណៈដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរប្រមាណ ៧០នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង៕
ប្រភព៖ ក្រសួងព័ត៌មាន






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]