ថៃ៖ ក្រៅពីអាជីពសិល្បៈហើយ តារាសម្ដែង លោក Nicky Nachat បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រសាជាថ្មី ដោយមិនឲ្យពួកគេទន្ទឹងរង់ចាំ និងបានចេញមកបើកបង្ហាញពីផ្ទះដ៏ប្រណីតរបស់ខ្លួន ដែលទើបកំពុងសាងសង់ជិតរួចរាល់។

ជាមួយគ្នានេះដែរ លោក Nicky ថែមទាំងបានបញ្ចេញនូវតម្លៃរៀបចំផ្ទះឈុតធំ រហូតដល់ខ្ទង់ ៤០ លានបាត (ប្រហែលជាង ១លានដុល្លារ) ក៏ដូចបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពក្នុងផ្ទះទាំងមូល តាមរយៈ Channel របស់លោកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បានឲ្យដឹងថា បច្ចុប្បន្ន​ផ្ទះដ៏ធំស្កឹមស្កៃមួយនេះ ​របស់ លោក Nicky ត្រូវបានសាងសង់​ បាន​ប្រហែល ៨០ ទៅ ៩៥ភាគរយទៅហើយ ដោយនៅសល់​តែបន្តិចទៀត​​ប៉ុណ្ណោះ​ ដែលផ្នែកនៅខាងក្រៅផ្ទះ រៀបចំជាពណ៌ត្នោតយ៉ាងសាមញ្ញ។ ឯផ្នែកខាងក្នុង បើទោះបីជាក្នុង​ផ្ទះបាយ វាមិនទាន់ពេញលេញនៅឡើយ ប៉ុន្តែ​មាន​បរិក្ខារ​ពេញលេញ និង​មានបន្ទប់ទទួលភ្ញៀវ បន្ទប់ញ៉ាំអាហារ និងមានទីកន្លែង​ដែល​អាច​ប្រើ​សម្រាប់​ថត​កម្មវិធី ទៀតផង។មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងលើ ថែមទាំងមាន ​សួន​អាកាស​ដែល​អាច​ប្រើ​ជា​កន្លែង​ទទួល​ទាន​អាហារ ផងដែរ។

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nicky
 Nicky
Nicky
 Nicky និងគូស្នេហ៍
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky
ផ្ទះរបស់ Nicky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]