តៃវ៉ាន់៖ ថ្មីៗនេះ​ នៅក្នុង​រូបថតរបស់ តារាស្រី Barbie Hsu ​ដែល​បានបង្ហោះ​លើ​បណ្ដាញ​សង្គមកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងតុបតែងខ្លួន ដោយស្លៀក​ឈុត​វាល​ស្មា ដៃ​ឱប​មិត្តភ័ក្ដិ បង្ហាញស្នាម​ញញឹម​យ៉ាង​សប្បាយរីករាយ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញនូវស្នាមសាក់ថ្មីនៅលើស្មា ដែលត្រូវបានគេនិយាយថា វាជាស្នាមសាក់ជាមួយនឹងស្វាមីរបស់នាង លោក DJ Koo ។ ដោយឡែក កាលពីសប្តាហ៍មុននេះ លោក DJ Koo ក៏បានបង្ហាញស្នាមសាក់ម្ដងរួចទៅហើយ ដែលមានឈ្មោះប្រពន្ធជាភាសាកំណើតនៅលើដៃ ព្រមទាំងមានអក្សរវែងមួយទៀតនៅលើ.ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ​ ទើប​មហាជន​ជាច្រើន​បានប៉ាន់ស្មានថា ​ស្នាម​សាក់​ថ្មី​របស់ Barbie Hsu មួយនេះ អាច​ពាក់ព័ន្ធ​នឹង​ស្វាមីរបស់ខ្លួន​។ រហូតដល់មានប្រភព​មួយ ស្រាប់តែ​បាន​បង្ហើប​ឱ្យ​ដឹង​ថា វាគឺជា​​ឈ្មោះ​បទ​ចម្រៀងមួយ ដែល នាងនិងស្វាមីលោក DJ Koo បានស្រលាញ់​ កាលពីជាង​២០​ឆ្នាំ​មុន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
DJ Koo
Barbie Hsu និង DJ Koo
រូបភាពបង្ហាញស្នាមសាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]