កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េប G-Dragon បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយសម្រាប់ Monte-Carlo Chanel Cruise Collection និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោក គឺជាឯកអគ្គរដ្ឋទូតម៉ាកបុរស តែមួយគត់ របស់ប្រេ៊នមួយនេះ ដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍មួយនេះ។
ជាក់ស្តែង តារាប្រុសរូបនេះ ត្រូវបានគេឃើញពាក់អាវប៉ាក់ពណ៌ខៀវស្រាលពីម៉ាក Chanel ផ្គូផ្គងនឹងគ្រឿងបន្ថែមពីម៉ាកយីហោ Peaceminusone ផ្ទាល់ខ្លួន។ ជាពិសេស G-Dragon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថតរបស់ idol រូបនេះត្រូវបានបញ្ចេញ ដោយសារតែអ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៍ ដោយសារតែគាត់មើលទៅស្គមជាងមុនច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែ G-Dragon មើលទៅអស្ចារ្យ នៅតែ មានភាពទាក់ទាញ ដូចសព្វរាល់ដង ប៉ុន្តែអ្នកនិយមលេងអ៉ីនធឺណែតកូរ៉េជាច្រើនមានការព្រួយបារម្ភថាលោកមើលទៅហាក់ដូចជាមានរាងស្តើង ស្គមខ្លាំង ជាមួយនឹងរូបរាង ដែលលោកបានបង្ហាញថ្មី ៗ នេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]