រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត កាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ នៅប្រទេសបារាំង ចំណែកឯ អ្នកម្ខាង អ៊ុក ផល្លា ក៏បានសោយទិវង្គត ក្នុងគ្រោះថ្នា.ក់ចរា.ចរ.ណ៍ ក្នុងដំណើរដង្ហែសម្តេចក្រុមព្រះ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងទៅសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយប្រជានុរាស្ត្រក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ មុនសោយទិវង្គត សម្តេចក្រុមព្រះ និងអ្នកម្ខាង អ៊ុក ផល្លា មានបុត្រាចំនួន២អង្គ ដោយបុត្រាច្បង ព្រះនាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ២០០៣ និងបុត្រាពៅ ព្រះនាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា បានដាក់ចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានៈឲ្យ អ្នកអង្គម្ចាស់នរោត្តម សុធាឫទ្ធិ ជា ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ លើសពីនេះទៅទៀត ព្រះមហាក្សត្រ បានតែងតាំងទ្រង់ ជា ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ ឋានៈស្មើនឹង អនុរដ្ឋលេខាធិការ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]