ភ្នំពេញ៖ បច្ចុប្បន្ន ពិធីការិនីដ៏សម្បូរសមត្ថភាពអ្នកនាង នាង សុវឌ្ឍនា ដែលមនុស្សនៅក្នុងបណ្ដាញសង្គមស្គាល់ថា ឌីជេណាណា កំពុងមានឈ្មោះបោះសម្លេង និងមានអ្នកស្រលាញ់ចូលចិត្តច្រើន តាមរយៈវីដេអូចែករំលែកចំណេះដឹង ការលើកទឹកចិត្ត និងបទពិសោធន៍ផ្សេងៗនៅលើបណ្ដាញសង្គម។

ជាមួយគ្នានេះដែរ ក្រៅពីមានសមត្ថភាព និងចំណេះដឹងហើយ ពិធីការិនីរូបនេះ ថែមទាំងមានសម្រស់សមរម្យគួបផ្សំផងដែរ ពិសេសនាងក៏មានគ្រួសារមហាយល់ចិត្តខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលរូបភាពមួយសន្លឹកដែល ឌីជេណាណា ទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះ ដែលនាងបានថតជាមួយអ្នកម្ដាយ យើងឃើញថា សម្រស់របស់អ្នកទាំងពីរហាក់ប្រហាក់ប្រហែលគ្នា ដោយអ្នកខ្លះបានចូលមកខមិនថាសរសើរជាហូរហែ ព្រោះតែម្ដាយរបស់ ឌីជេណាណា នៅតែមានមុខមាត់ក្មេងល្ហក់ មិនចាស់ទាល់តែសោះខណៈគាត់មានអាយុ ៥៦ឆ្នាំទៅហើយ រហូតអ្នកនិយមលេងបណ្ដាញសង្គម ឃើញហើយស្មានថាជាបងប្អូនគ្នាយ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖ 

ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា និងម៉ាក់
ឌីជេណាណា និងម៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]