ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនអុិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ ​តាមបណ្តាលខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងបាវិត។

សាខាថ្មីទាំងនេះ គឺជាផ្នែកមួយនៃការបង្កើនទំនុកចិត្តទៅដល់អតិថិជន​ ដែលគាំទ្រសេវារបស់ក្រុមហ៊ុនក៏ដូចជាបង្ករភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលយកសេវា របស់ក្រុមហ៊ុននៅតាមទីតាំងដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី​សម្ពោធសាខាថ្មី

លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោក​  ឃន សុខុន

នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់ក្រុមហ៊ុន និងក្រុមការងារដែល កំពុងបម្រើការនៅតាមបណ្តាលសាខាទាំងអស់។

កម្មវិធី​សម្ពោធសាខាថ្មី

លោក ញឹម វិទូ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ ក៏បានលើកឡើងដូច្នេះថា៖

ប្រសាសន៍លោក ញឹម វិទូ 

គួរជំរាបជូនផងដែរថាដោយផ្អែកលើគុណភាពនៃសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិតជាមួយការិយាល័យ សរុបចំនួន ៦ ទីតាំងដែលមាន ២ការិយាល័យធំៗនៅក្នុងរាជធានីភ្នំពេញ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]