ព្រះសីហនុ៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើន ច្បាស់ស្គាល់កិត្តិនាមរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រោះលោកជាបុគ្គលដ៏ជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលមានទ្រព្យ និងដីធ្លីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ហើយលោកតែងតែត្រូវបានមហាជន កោតសរសើរពីជីវិតតស៊ូរបស់លោកជាហូរហែ ព្រោះបើទោះបីជា ឯកឧត្តមបណ្ឌិតមានជំនួញពេញដៃពិតមែន តែលោក និងភរិយាជំទាវ នៅតែចូលចិត្តប្រើជីវិតសាមញ្ញៗ និងនៅតែបង្ហាញភាពល្អូកល្អើនជាមួយគ្នាមិនដែលខាន។

ជាក់ស្ដែង ថ្មីៗនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានធ្វើដំណើរទៅលេងដីចម្ការនៅខេត្តព្រះសីហនុ ព្រមទាំងបានផ្ដិតយករូបភាពជាច្រើនជាមួយភរិយាជំទាវ និងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផេក ភ្ជាប់ជាមួយពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅខ្លាំងតែម្ដង។ ក្នុងនោះលោកបានសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

យ៉ាងណាមិញ តាមរយៈសំណេរនិងរូបភាពដ៏មានអត្ថរសនិងអត្ថន័យទាំងនេះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅពេលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពិតជាមិនស្ញើចមិនបាន ព្រោះបើទោះបីជាឯកឧត្តមបណ្ឌិត និងភរិយាបានចាប់ដៃសាងគ្រួសារមកជាង ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែចំណងភក្ដីភាពរបស់ពួកគាត់នៅតែស្អិតរមួតបែបនេះ នរណាៗក៏ប្រាថ្នាចង់បានជីវិតគូដ៏ចម្រុងចម្រើនបែបនេះដូចរូបលោកផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]