របាយការណ៍ទើបតែចេញផ្សាយដោយអង្គការសុខភាពពិពភលោក (WHO) បង្ហាញការព្រួយបារម្ភចំពោះសុខភាពកុមារ និងមនុស្សពេញវ័យទៅលើអត្រាកំណើននៃជំងឺធាត់ ខណៈដែលទីផ្សារកម្មវិធីអាហារកម្ម៉ង់អនឡាញកំពុងតែពេញនិយម និងរីកដុះដាលដូចផ្សិត ដោយមិនមានវិធានការត្រួតពិនិត្យទៅលើគុណភាពចំណីអាហារឲ្យបានត្រឹមត្រូវ។ ហេតុដូច្នេះហើយ មានបណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបទើបតែចូលរួមវិធានការទប់ស្កាត់អត្រាកំណើនអ្នកកើតជំងឺនេះ ក្នុងគោលដៅឲ្យបានសម្រេចត្រឹមឆ្នាំ២០២៥។
WHO បានបង្ហាញទៀតថា ស្ទើតែ៦០% នៃប្រជាជនអាយុក្រោមអាយុ២០ឆ្នាំ ក្នុងនោះមាន១,៣ នៃកុមារ កំពុងតែប្រឈមនឹងការឡើងគីឡូ និង ជំងឺធាត់ ម្យ៉ាងគួបផ្សំគ្នានឹងការរឹតត្បិតក្នុងអំឡុងពេលជំងឺកូវីដ-១៩។ WHO បានស្នើថា គួរតែចាត់វិធានការត្រួតពិនិត្យទីផ្សារអាហារដែលគ្មានសុខភាព និង កាត់បន្ថយតម្លៃទីផ្សារអាហារសុខភាព និងជំរុញឲ្យប្រជាជនទាំងអស់ធ្វើលំហាត់ប្រាណជាប្រចាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគិតត្រឹមឆ្នាំ២០២២ អត្រាកើនឡើងអ្នកកើតជំងឺធាត់បានក្លាយជាជំងឺរាតត្បាតមួយ នៅក្នុងប្រទេសអាមេរិក ព្រោះថាទិន្នន័យអ្នកកើតជំងឺនេះមានភាគរយខ្ពស់ជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅប៉ែកអឺរ៉ុប។
ជំងឺធាត់គឺជាជំងឺដើមហេតុមួយបង្កជាជំងឺផ្សេងៗជាច្រើនទៀត ក្នុងនោះមានដូចជា ប្រភេទជំងឺមហារីកទាំង១៣ប្រភេទ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម និង ជំងឺសួតជាដើម មិនត្រឹមតែប៉ុណ្ណោះ ជំងឺធាត់ក៏អាចបង្កឲ្យមនុស្សម្នាក់ក្លាយទៅជាជនពិការបាន។ ទាំងនេះគឺបង្កឡើងដោយជំងឺធាត់ដែលមានភាពស្មុគស្មាញច្រើន គួបផ្សំនឹងទម្លាប់នៃការញ៉ាំអាហារមិនត្រឹមត្រូវ និងសកម្មភាពរាងកាយប្រចាំថ្ងៃ។
បរិយាកាសអាហារកម្ម៉ង់នៅបែកអ៊ឺរ៉ុបមានការកើនឡើង ក៏ជាផ្នែកមួយប៉ះពាល់ទៅដល់បរិបថ រស់នៅប្រជាជន និង ទម្លាប់នៃការញ៉ាំជាប្រចាំ។ ចំណុចនេះគួរតែធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ទៅលើគុណភាពអាហារ តាមកម្មវិធីសេវាកម្មអនឡាញ តួយ៉ាងដូចជា ការប្រុងប្រយ័ត្នទៅលើប្រភេទអាហារគ្មានគុណភាព សម្បូរជាតិខ្លាញ់ ជាតិស្ករខ្ពស់ និងពពួកភេសជ្ជៈរួមជាមួយដែរ។ ប្រជាជនកាន់តែបង្ហាញពីភាពងាយស្រួលរស់នៅជាមួយទម្លាប់ញ៉ាំអាហារកម្ម៉ង់មានភាពរហ័ស ដោយមិនខ្វល់ពីគុណភាព និងសុខភាពនោះទេ។
ទន្ទឹមគ្នានោះ របាយការណ៍ពីចក្រភាពអង់គ្លេសក៏បានបង្ហាញដែរថា ភាគរយអាហារដែលមាននៅក្នុងកម្មវិធីអាហារកម្ម៉ង់មានបរិមាណកាឡូរីលើស២០០ ច្រើនជាងអាហារដែលយើងបានចម្អិនដោយផ្ទាល់ប្រចាំថ្ងៃ។ ចំណុចនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកុមារ បើពួកគេញ៉ាំវាជាប្រចាំ មិនថាប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍នោះទេ។ ជាមធ្យោបាយល្អ ការត្រួតពិនិត្យ គុណភាពអាហារទាំងនោះគឺរឿងចាំបាច់។ ក្រៅពីឥទ្ធិពលអាហារដែលធ្វើឲ្យកុមារមានជំងឺធាត់ ក្នុងនោះក៏មានការអសកម្មភាពរាងកាយ ក៏ជាបញ្ហារួមចំណែកផងដែរ។
ឆ្លើយតបនឹងវិធានការទប់ស្កាត់កំណើនអ្នកកើតជំងឺធាត់ បណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប បានចាត់វិធានការ ត្រួតពិនិត្យ ចេញច្បាប់ថ្មីត្រូវអនុវត្ដ មិនថាតែសេវាកម្មអាហារអនឡាញ ឬតាមភោជនីយដ្ឋានតូចធំនោះទេ ត្រូវបង្ហាញពីព័ត៌មានឲ្យបានច្បាស់លាស់ពីកម្រិតជាតិស្ករ ជាតិខ្លាញ់ គ្រប់មុខម្ហូបទៅកាន់អតិថិជន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]