ភ្នំពេញ៖ កម្មវិធី Miss Preteen International Cambodia ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលកំពុងផ្ដល់ឪកាសដល់ប្អូនៗយុវតីចាប់ពីអាយុ ១១ឆ្នាំ ទៅ ១៤ឆ្នាំ និងមានកម្ពស់ចាប់ពី ១៥២cm ​ឡើងទៅបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាក ដើម្បីបំពេញបំណងប្រាថ្នាក្លាយជាបវរកញ្ញារបស់ពួកគេ បានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជារដូវកាលទីមួយហើយ។

ស្របគ្នានេះដែរ បន្ទាប់ពីធ្វើការស្វែងរងបេក្ខភាពបានជាច្រើននាក់ អស់មួយរយៈធំមកនេះ ទីបំផុតកម្មវិធី បវកញ្ញាយុវតីវ័យក្មេង (Miss Preteen International Cambodia ២០២២) ក៏ចាប់ផ្ដើមដល់វគ្គសម្ភាសន៍ ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃទី ០៧ ខែឧសភានេះផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះផងដែរ បើមើលតាមសកម្មភាណហាត់សមរបស់បេក្ខភាពប្រកួតវ័យក្មេងទាំងអស់នោះ យើងឃើញថា ពួកគេពិតជាស្វាហាប់ ក្លាហានមិនចាញ់មនុស្សធំប៉ុន្មាននោះឡើយ។ ដូច្នេះសង្ឃឹមថា ទម្រាំដល់ថ្ងៃប្រកួតធំ ពួកគេម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នា នឹងទទួលបានជ័យលាភី ហើយទទួលបានការគាំទ្រច្រើន៕

ទស្សនារូបភាពខាងក្រោម៖

សកម្មភាពហាត់សមរបស់បវកញ្ញាយុវតីវ័យក្មេង
សកម្មភាពហាត់សមរបស់បវកញ្ញាយុវតីវ័យក្មេង
សកម្មភាពហាត់សមរបស់បវកញ្ញាយុវតីវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]