កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេហ ពានរង្វាន់ Baeksang Arts Awards ប្រចាំឆ្នាំ ២០២២ បានប្រព្រឹត្តទៅជាផ្លូវការជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់មហាជន ជាពិសេសនោះហ្វេនៗ រំពឹងចង់ឃើញ អាយដលរបស់ពួកគេ។

ជាក់ស្តែង ក្នុងព្រឹតិ្តការណ៍ដ៏ធំនេះ តារាល្បីៗជាច្រើនមានដូចជា Suzy Yoona Seohyun  Park Bo Gum, Jung Hae In, Jung Ho Yeon, Lee Jung Jae, Kim So Yeon... បានបង្កើតកម្មវិធីមួយនេះ មានភាពទាក់ទាញបំផុតប្រចាំឆ្នាំ នៅកម្រាលព្រំក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ពិធីករទាំងបីរបស់ Shin Dong Yup តារាស្រី Suzy និង Park Bo Gum ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបភាពដ៏ប្រណិតរបស់ពួកគេ។ អ្វីដែលពិសេសនោះ ដែលមនុស្ស​ម្នា​អាច​មើល​ឃើញ​ថានេះជាការជួបគ្នាសារជាថ្មី របស់ Park Bo Gum និង Suzy ក្រោយពីតារាប្រុសរូបនេះ បានត្រលប់ពីបម្រើយោធាវិញ។

ក្នុងនោះផងដែរ ក្នុងកម្មវិធី Baeksang ២០១៨ Park Bo Gum និង តារាស្រី Suzy ក៏បានចាប់ដៃគូម្តងទៀតរួចហើយ ដែលអ្នកទាំងពីរ ត្រូវបានកត់សម្គាល់ថា កន្លងទៅប៉ុន្មានឆ្នាំហើយ តែ អ្នកទាំងពីរ នៅតែមានសម្រស់ ស្រស់សង្ហាដដែល មើលទៅពិតជាសម មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗ មិននឹងស្មានថា អ្នកពួកគេបានចាប់ដៃគូម្តងទៀតសោះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព ២០២២
រូបភាព ២០២២
កាលពី ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]