កូរ៉េខាងត្បូង៖ នៅក្នុងការចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយផ្លូវការវាត្រូវបានគេបញ្ជាក់ថាតារាសម្តែង Kang Soo Yeon បានទទួលម.រ.ណភាពនៅម៉ោងប្រហែល ៤ រសៀល ក្នុងវ័យ ៥៥ ឆ្នាំ កាលពីថ្ងៃទី ៧ ខែឧសភា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមប្រភពដដែលបាន រាយការណ៍បន្ថែមថា រូបនាងបានទទួលការព្យាបាល ខណៈពេលដែលនាងនៅសន្លប់បន្ទាប់ពីត្រូវបានគេរកឃើញ នៅផ្ទះរបស់នាងក្នុងទីក្រុង Apgujeong ទីក្រុងសេអ៊ូល ដោយសារគាំ.ងបេះ.ដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង សហការីរបស់នាងនៅក្នុងឧស្សាហកម្មភាពយន្តដែលដឹកនាំដោយអតីតប្រធានមហោស្រពភាពយន្តអន្តរជាតិ Busan លោក Kim Dong Ho បានរៀបចំពិធីបុណ្យសពរបស់នាងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ។

គួររំលឹកផងដែរថា Kang Soo Yeon គឺជាតារាសម្តែងដ៏គួរឱ្យគោរពបំផុតរបស់កូរ៉េ ដោយបានក្លាយជាតារាកូរ៉េដំបូងគេដែលបានឈ្នះពានរង្វាន់នៅឯមហោស្រពភាពយន្តអន្តរជាតិ Venice ដ៏ល្បីល្បាញក្នុងឆ្នាំ ១៩៨៧។

ទៀតសោត ដោយវាជាពានរង្វាន់ លើកទីមួយហើយ ដែលតារាកូរ៉េ ទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តអន្តរជាតិដ៏ធំមួយ ដែលរូបនាង បានសាងកេរ្តិ៍ល្បីល្បាញ តាមរយៈ រឿងជាច្រើន មកដល់នាបច្ចុប្បន្ន ដែលនេះជា ដំណឹងសោកសៅ សម្រាប់ ក្នុងវិស័យកម្សាន្ត៕ 

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

Kang Soo Yeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]