ថៃ៖ ថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលតារាស្រី Jam Charattha ស្រាប់តែបានចេញមុខប្រកាសពីភាពនៅលីវរបស់នាងសាជាថ្មី ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែសង្ស័យនិងងឿងឆ្ងល់ថាតើ មានរឿងអ្វីកើតឡើងចំពោះ នាងនិងគូស្នេហ៍ ក្រោយបានទាក់ទងអស់រយៈពេល ៧ ឆ្នាំទៅហើយ ខណៈដែលអ្នកទាំងថែមទាំងមានគម្រោងរៀបការ ទៀតផង។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវមួយនេះ តារាស្រី Jam Charattha ក៏បានចេញមកបញ្ជាក់ទាំងទឹកភ្នែក ថាពេលនេះ រូបនាងផ្ទាល់បាននៅលីវ ១០០ភាគរយ ហើយសម្រេចចិត្តចាកចេញពីអនាគតកូនកំលោះ ដោយសារតែចុងបញ្ចប់នៃទំនាក់ទំនងនេះ មានការពិចារណាខ្លួនឯងថា ប្រហែលជាមិនល្អគ្រប់គ្រាន់ទេ អាចបំ.ផ្លា.ញអាពាហ៍ពិពាហ៍របស់ខ្លួន មុនពេលរៀបការនៅខែមិថុនាខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា សម្រាប់ស្នេហា៧ឆ្នាំកន្លងមកនេះរបស់នាង ជាមួយនឹងគូស្នេហ៍ នាងក៏បានរៀបរាប់ថា មិនមានបញ្ហាគ្រួសារភាគីទាំងសងខាងទេ ហើយក៏សូមអភ័យទោស ចំពោះឪពុកម្តាយខាងប្រុស ដែលធ្វើការសម្រេចចិត្តនេះ ដោយសុខចិត្តបោះ.ប.ង់ដៃគូដែលខ្លួននៅតែស្រលាញ់ ព្រមលះបង់ ដើម្បីឲ្យបុរសម្នាក់នោះស្វែងរកមនុស្សត្រឹមត្រូវ ដើម្បីកសាងគ្រួសារជាមួយគ្នាជារៀងរហូត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]