ខេត្តកំពត ៖ កាលពីយប់ថ្ងៃទី ០៧ ឧសភា កន្លងទៅថ្មីៗនេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក កំពង់ត្រាច ខេត្តកំពត ទាំងយប់វេលាម៉ោង៨យប់ ក្រោយអាការៈជំងឺលោកតា ធ្លា.ក់ខ្លួន.ឈឺធ្ង.ន់ ដែលធ្វើឲ្យម​ហាជនខ្មែរ សម្តែងការព្រួយបារម្ភ ចំពោះអាការៈលោកតាជាខ្លាំង។

គួរបញ្ជាក់ផងដែរថា លោកតា បច្ចុប្បន្ននេះ មានជំ.ងឺសួត ជំ.ងឺទឹកនោមផ្អែម និងជំ.ងឺបាត់ការចងចាំ យ៉ាងណាមិញ មុននេះបន្តិច បើតាមប្រភព Amazing Cambodia បានប្រាប់ឲ្យដឹងថា អាការៈជំ.ងឺលោកតា គង់ ណៃ ថ្ងៃនេះ បានធូរស្រាលច្រើន ក៏ប៉ុន្តែ លោកតាកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែង លោកទទួលបានមេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្តេចតេជោ ហ៊ុន សែន  ហើយការផ្តល់ឋានៈជូនលោកព្រឹទ្ធាចារ្យ ស្មើនឹងថ្នាក់អគ្គនាយក ដែលអាចទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដូចមន្រ្តីរាជការទូទៅផងដែរ កាលពីឆ្នាំ២០១៧ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកតា គង់ ណៃ 
លោកតា គង់ ណៃ 
រូបភាព

ប្រភព ៖ Amazing Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]