ខេត្តកំពង់ចាម ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ០៥ ឧសភា កន្លងទៅថ្មីៗនេះ ប្រជាជនខ្មែរពិតជា រន្ធ.ត់ចិត្ត ក្រោយទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារជំងឺបេះដូង ក្នុងជន្មាយុ ៧២ឆ្នាំ ។
តួយ៉ាង ថ្ងៃទី ០៨ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃស្អែកនេះ ដល់ពេលដែល បងប្រុសទី២របស់សម្តេច នឹងត្រូវប.ញ្ចុះ ក្នុងព្រះធរណីជាកន្លែងសម្រាកចុងក្រោយបំផុត អ្វីដែលធ្វើឲ្យ ប្រជាជនខ្មែរ ស្តាប់ឮហើយរំជួ.លចិត្ត រហូតទប់ទឹកភ្នែកមិនបាននោះ គឺសម្តេចបានបន្តថា ក្នុងពិធីបុណ្យស.ពរបស់ឯកឧត្តម ហ៊ុន ណេង គឺមានវត្តមានបងប្អូនតែ ៤នាក់ប៉ុណ្ណោះ ដោយបងប្រុសច្បង មិនបានចូលរួមនោះឡើយ លើសពីនេះទៅទៀត បងប្រុសច្បងរបស់សម្តេច មិនបានជ្រាបថា ប្អូនប្រុសគាត់ទទួលមរណភាពនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា សម្តេចបានប្រាប់ឲ្យកូនចៅទាំងអស់ កុំជម្រាបរឿងនេះទៅកាន់បងប្រុស ព្រោះពេលនេះ គាត់ទើបនឹងចេញពីបន្ទប់វះ.កាត់ ក្នុងទីក្រុងបាងកក សុខភាពនៅខ្សោយ ជាងនេះទៅទៀត សម្តេចហាក់បង្ហាញអារម្មណ៍ព្រួយបារម្ភ មិនដឹងថា បងប្រុសនឹងសោកសៅដល់កម្រិតណា ក្រោយទទួលដំណឹងនេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]