បរទេស៖ ចាប់​តាំង​ពីបានសាងគ្រួសាររួចមក គូស្វាមីភរិយា តារាសម្ដែងស្រី Sophie Turner និង លោក Joe Jonas កាន់តែធ្វើឲ្យអ្នកគាំទ្រយកចិត្តទុកដាក់ និងតាមដានពីសកម្មភាពជាប្រចាំ ក៏ដូចជាចង់ឃើញពីភាពផ្អែមល្ហែម របស់របស់អ្នកទាំងពីរ។ ​ 

ដោយឡែក ថ្មីៗនេះ ស្រាប់តែមាន រូបភាពដ៏គួរឲ្យចាប់អារម្មណ៍សាជាថ្មីពី តារាស្រី Sophie Turner និងស្វាមីរបស់នាង ខណៈពេល ដែលបានបង្ហាញខ្លួននៅតាមផ្លូវ ក្នុងទីក្រុងញូវយ៉ក ហើយពេលនោះដែរ ប្ដីប្រពន្ធមួយគូនេះក៏កំពុងរង់ចាំកូនទីពីរ របស់ពួកគេយ៉ាងអន្ទះសារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលបង្ហាញខ្លួនជាមួយគ្នានេះ Sophie Turner និង លោក Joe Jonas បានបង្ហាញសកម្មភាពកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម និងបណ្ដើរគ្នា ទៅទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយក្នុងទីក្រុងញូវយ៉ក។ ជាពិសេស អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រី Sophie Turner ថែមទាំងបានចេញមកជាមួយនឹងការរៀបចំខ្លួនយ៉ាងប្រណីត ស្លៀកពាក់រ៉ូបតឹងណែន បង្ហាញឲ្យឃើញពីពោះធំ ដែលពេលនេះនាងកំពុងតែមានផ្ទៃពោះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Sophie Turner
Sophie Turner
Sophie Turner និង Joe Jonas
Sophie Turner និង Joe Jonas
Sophie Turner និង Joe Jonas
Sophie Turner និង Joe Jonas
Sophie Turner និង Joe Jonas
Sophie Turner និង Joe Jonas
Sophie Turner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]