បរទេស៖ កាលពីថ្មីៗនេះ រូបភាពរបស់ Zahara ដែលជា កូនស្រីចិញ្ចឹមរបស់ តារាស្រី Angelina Jolie បានថតជាមួយបុរសម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើសង្គមអនឡាញ ដែល​អាច​មើល​ឃើញ​ថា ​បុគ្គលរូប​នេះ​ ព្រមទាំង​ Zahara ពិតជា​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ណាស់។

មិនត្រឹមតែប៉ុណ្ណោះ អ្នក​និយម​លេង​អ៊ីនធឺណិត​ ថែមទាំងបាន​សម្គាល់លើរូបភាពមួយ របស់ Zahara និងបុរសរូបនោះ ជាមួយនឹងស្រមោលមនុស្សម្នាក់ទៀតនៅក្នុងកញ្ចក់ ដែលជាតារាស្រី Angelina Jolie បើទោះបីជា នាងមិនបានបង្ហាញខ្លួនក្នុងរូបថតក៏ដោយ តែស្រមោលរបស់នាង នៅលើទ្វារកញ្ចក់អាចមើលឃើញយ៉ាងច្បាស់ៗ ទៀងផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើន មានការសង្ស័យថា តារាស្រីរូបនេះ កំពុង​តែណាត់​ជួប​បុរស​ក្នុង​រូប​នោះ ដោយបាន​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​ម្នាក់​នេះ​ នៅ​ផ្ទះ​របស់​នាង។ តែទោះជាយ៉ាងណា អ្នកគាំទ្ររបស់ Angelina Jolie ក៏បានបដិសេធព័ត៌មាននេះ ព្រមទាំងបានលើកឡើងថា បុរសនៅក្នុងរូបជាមួយ Zahara គឺ Chaz Guest ដែលជាវិចិត្រករដ៏ល្បីល្បាញ និងធ្លាប់គូររូបសម្រាប់ Zahara ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Zahara និង Chaz Guest
 Chaz Guest
រូបភាព Angelina Jolie និង Zahara 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]