តៃវ៉ាន់៖ ក្រោយពីបានលែងលះគ្នារយៈពេលប៉ុន្មានខែកន្លងទៅ រហូតដល់បានរៀបការស្វាមីថ្មីទៅហើយ តែរឿងរ៉ាវរបស់ តារាស្រី Barbie Hsu និង អតីតស្វាមី នៅតែមានការតាមដានពីមហាជន ជាពិសេស ថ្មីៗនេះ គ្រប់គ្នា ថែមទាំងមានការចាប់អារម្មណ៍ជាថ្មី ទៅលើរូបភាពបង្ហាញពីផ្ទះរបស់អតីតប្ដីប្រពន្ធមួយគូនេះ។

ក្នុងនោះដែរ យោងតាម ប្រភព Sinchew ស្រាប់តែរាយការណ៍ពីរូបភាពផ្ទះមួយកន្លែង ដែលត្រូវបានគេដឹងថា តារាស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei ធ្លាប់រស់នៅជាមួយគ្នា ហើយរូបភាពផ្ទះមួយនេះ បានលេចចេញនៅលើគេហទំព័រអចលនទ្រព្យមួយ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមថា ផ្ទះនេះត្រូវបានលក់ម្តងទៀត។ .

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អាផាតមិនមួយនេះ តារាស្រី Barbie Hsu បានទិញកាលពីឆ្នាំ ២០១១ និងជាកន្លែងដែលនាង និងអតីតស្វាមី ព្រមទាំងកូនៗរស់នៅយ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អាផាតមិនមួយនេះ ហាក់ដូចជាបានផ្លាស់ប្តូរច្រើន បើទោះបីជា ការរៀបចំតុបតែងជាមួយរុក្ខជាតិសិប្បនិម្មិតពីរ និងខ្លាឃ្មុំផេនដាបី នៅតែរក្សាដដែល។

ដោយឡែក ក្រោយ​ឃើញ​ទិដ្ឋភាព​នេះ ទស្សនិកជន​ជា​ច្រើន​ បានបង្ហាញការសោកស្ដាយទៅលើការបែ.កបា.ក់ចំណងអាពាហ៍ពិពាហ៍ និងបានបន្សល់ត្រឹមតែ​​អនុស្សាវរីយ៍តែ​ប៉ុណ្ណោះ​៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Wang Xiaofei
Wang Xiaofei
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
រូបភាពផ្ទះដែល Barbie Hsu និង អតីតស្វាមីធ្លាប់នៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]