ភ្នំពេញ៖ កម្មវិធីថ្មីស្រឡាងដែលបានមកដល់ប្រទេសកម្ពុជា កំពុងចាប់ផ្ដើមបើកវគ្គប្រកួតប្រជែងហើយ ដោយកម្មវិធី Miss Preteen International Cambodia បាននឹងកំពុងបើកវគ្គសម្ភាសន៍បេក្ខនារីទាំង៥០នាក់ ដើម្បីជ្រើសរើសបេក្ខនារីណាខ្លះ អាចមានសិទ្ធិទៅប្រកួតនៅវគ្គបន្តបន្ទាប់ទៀត។ ពិតណាស់ កាលពីពេលថ្មីៗនេះ គេឃើញបេក្ខនារីជាច្រើនបានរៀបចំខ្លួនយ៉ាងសមរម្យសម្រាប់ត្រៀមខ្លួនឆ្លងកាត់ការសម្ភាន៍ពីគណៈកម្មការ។ 

យ៉ាងណាមិញ ស្របពេលដល់វគ្គសម្ភាន៍ គេសម្លឹងឃើញបេក្ខនារី Miss Preteen International Cambodia បង្ហាញពីការតាំងចិត្តនិងភាពក្លាហានសឹងគ្រប់ៗគ្នា បើទោះបីវាជាលើកដំបូងក៏ពិតមែន។ បើមើលតាមរូបថតនៃសកម្មភាពកក្រៅឆាក គេចាប់អារម្មណ៍ឃើញបេក្ខនារីទាំងអស់សុទ្ធសឹងតែមានរូបសម្ផស្សស្រស់ស្អាត ហើយពូកែរៀបចំខ្លួនយ៉ាងលេចធ្លោតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Miss Preteen International Cambodia អាចមានសិទ្ធចូលរួមប្រកួតបានគឺយិវតីដែលមានអាយុចាប់ពី១១ឆ្នាំដល់១៤ឆ្នាំ ហើយត្រូវមានកម្ពស់ចាប់ពី ១៥២cmឡើងទៅ។ ក្នុងនោះដែរ កម្មវិធីមួយនេះចង់ផ្ដោតសំខាន់លើ ចំណេះដឹងទេពកោសល្យ សមត្ថភាពផ្នែកសិល្បៈ និងសម្រស់៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

សកម្មភាពវគ្គសម្ភាសន៍ Miss Preteen International Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]