សម្រាប់អ្នកដែលធ្វើការវេនយប់ គឺជារឿងមួយខុសពីប្រក្រតី ខុសពេលវេលាកំណត់របស់ធម្មជាតិទៅហើយ ដែលតម្រូវឲ្យយើងសម្រាកពេលយប់ធ្វើសកម្មភាពពេលថ្ងៃ ការណ៍នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងផលប៉ះពាល់ដែលភាគច្រើនគឺ ការឃ្លានអាហារ និង បញ្ហាប្រឈមការគេងមិនគ្រប់គ្រាន់ បង្កជាជំងឺប៉ះពាល់ដល់ស្មារតី និងសុខភាពបេះដូង ទាក់ទងនឹងការធ្វើការវេនយប់នេះ។
ធ្វើការពេលយប់ជាក់ស្ដែងណាស់គឺថា មិនបានសម្រាកខួរក្បាល និងភ្នែកបានល្អនោះទេ បើអ៊ីចឹងមានតែស្វែងរកវិធីសាស្ដ្រថ្មី យើងគិតទៅលើរបបអាហារវិញម្ដង ទំនងអាចជួយបានខ្លះ ។ ដូច្នេះ ខាងក្រោម គឺជាការណែរនាំអំពីប្រភេទអាហារដែលគួរញ៉ាំ និង ល្អស័ក្ដិសមបំផុតចំពោះសុខភាពអ្នកធ្វើការវេនយប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ស៊ុបហ៊ុយៗ
ទឹកស៊ុបហ៊ុយៗគឺជាប្រភេទអាហារមានសារជាតិប៉ូវកម្លាំង មានប្រូតេអ៊ីនចូលរួមច្រើនដោយការផ្សំជាមួយប្រភេទ សាច់ បន្លែច្រើនមុខ មានបន្លែបៃតង ការ៉ុត ស្ពៃ ជាច្រើនទៀត ទៅតាមចំណូលចិត្ដអ្នកញ៉ាំ។ ការញ៉ាំស៊ុបក្ដៅៗ មិនត្រឹមតែអាចបំពេញកម្លាំងបានល្អទេ ថែមទាំងអាចរក្សាសីតុណ្ហភាពរាងកាយបានល្អខណៈពេលវេលាកណ្ដាលយប់ អាកាសធាតុក៏ប្រែប្រួលទៅជាត្រជាក ចំណុចនេះហើយដែលអ្នកធ្វើការពេលយប់គួរតែនឹកឃើញប្រភេទអាហារមួយនេះ។
២.អាហារមានសន្ទស្សន៍ជាតិស្ករទាម
អាហារដែលមានសន្ទស្សន៍ជាតិស្ករទាបគឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការញ៉ាំពេលយប់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តួនាទីលំពែងនៅពេលយប់គឺមិនអាចដំណើរការបានល្អដូចពេលថ្ងៃ ហើយដំណើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏មិនបានល្អដែរ ដូច្នេះជារឿងល្អបំផុតដែលរបបអាហារគួរញ៉ាំគឺជាពពួកអាហារមានកម្រិតជាតិស្ករទាប ព្រោះងាយស្រួលក្នុងការរំលាយ និង មិនបង្កការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ តួយ៉ាងមានដូចជា ស៊ុបបន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ និងខ្លាញ់ដែលមានសុខភាពល្អ។
៣.អាហារសម្បូរជាតិទឹក
អាហារសម្បូរជាតិទឹកគឺជាចំណែកមួយនៃតម្រូវការរបស់រាងកាយ ព្រោះពេលយប់ យើងមិនបានគេងគ្រប់គ្រាន់ នោះខ្លួនប្រាណរបស់យើងប្រឈមជាមួយការអស់កម្លាំង ចុះខ្សោយជាតិទឹក។ ការចុះខ្សោយជាតិទឹកគឺជារឿងដែលសំខាន់ ព្រោះអាចប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដូច្នេះការត្រៀមខ្លួនបង្កា ពីការខ្វះជាតិទឹក គឺយើងញ៉ាំអាហារ មួយចំនួន ដែលមានជាតិទឹកច្រើន ដូចជា ឪឡឹក ស្ត្របឺរី ត្រសក់ និងផ្លែឈើផ្សេងៗជាច្រើនទៀត។
៤.អាហារប្រូតេអ៊ីន
រាងកាយត្រូវហត់នឿយពេលយប់ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនគឺជារឿងដែលសំខាន់ ព្រោះអាចជួយជំរុញថាមពល និងអាចជួយពន្យារការឃ្លានបានយូរ ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀត។ ពពួកអាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ផ្លែប៊ឺ ស៊ុត គ្រាប់ធញ្ញជាតិ បន្លែ និង ពពួកអាហារមានជាតិខ្លាញ់អូមេហ្គា៣ ជាដើម។
៥.អាហារគួរជៀសវាង
អាហារដែលគួរជៀសវាងគឺប្រភេទអាហារដែល មានជាតិខ្លាញ់មិនឆ្អែត អាហារផ្អាប់ និង ប្រភេទអាហារដែលមានជាតិផ្អែមខ្លាំង ជាពិសេសពពួកភេសជ្ជៈ ដែលមានកម្រិតជាតិស្ករខ្ពស់ ព្រោះវាអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារជាពិសេស មុខងារបស់លំពែង នាំឲ្យមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។
ចំណុចសំខាន់
ជារួមការជ្រើសរើសអាហារល្អសម្រាប់សុខភាពចំពោះអ្នកធ្វើការវេណយប់គឺជារឿងដែលសំខាន់មិនអាចរំលងបានព្រោះសុខភាពរាងកាយត្រូវពឹងផ្អែកលើការគេង ដូច្នេះយើងគួរគប្បីត្រូវបន្ថែមចំណីអាហារដើម្បីបំប៉ន កុំឲ្យរាងកាយមានការអន់ខ្សោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]