ថៃ៖ សម្រាប់តារាស្រី Due Arisara តែងតែធ្វើឲ្យហ្វេនៗជាច្រើន ជឿជាក់ថា ក្រៅពីបានបង្ហាញរូបភាពស្រស់ស្អាតទាក់ទាញហើយ នាងថែមទាំងមានជីវភាពធូរធារ និងឡូយឆាយ ជាមួយនឹងការប្រើប្រាស់របស់របរម៉ាកយីហោល្បីៗ ក៏ដូចជាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ រហូតដល់មានការសួរនាំថាតើ គូស្នេហ៍របស់នាងគឺជាអ្នកចំណាយឬយ៉ាងណា។

យ៉ាងណាមិញ ថ្មីៗនេះ Due ក៏បានត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ឆ្លើយទៅ​សំណួរ​ទាំងនេះ ​តាម​រយៈ​ Channel YouTube ផ្ទាល់​ខ្លួន​ ដោយបានរៀបរាប់ថា​ តាំង​ពី​ក្មេង​មក នាងមិន​មាន​សុបិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​បែប​នេះ​ទេ ប៉ុន្តែចង់ក្លាយជាអ្នកលក់ម្នាក់ និងចូលចិត្តលក់របស់របរតាំងតែពីតូច។ ហើយអាជីវកម្មដំបូង ដែលនាងធ្វើគឺ លក់អាវ ព្រមទាំងបានបោះទុនច្រើន ហើយការលក់ក៏មានភាពល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាស្រី Due បានបញ្ជាក់ថា ឃើញថាមានគូស្នេហ៍ជាអ្នកមាន តែ ជីវិត​របស់នាងកន្លង​មកនេះ គឺអ្វីៗគ្រប់យ៉ាង នាងតែងតែប្រើ​លុយរបស់ខ្លួន ដើម្បីទិញវាមករហូត​ ប៉ុន្តែពួកគេបែរយល់ថា ខាងប្រុសជាអ្នកចំណាយទៅវិញ ព្រមទាំងបានបន្ថែមទៀតថា មិន​ថា​ជា​រថយន្ត​ស្ព័រ ​ឬ​អ្វី​ក៏​ដោយ​ គឺ​ជា​លុយ​របស់​នាងទាំងអស់៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Due 
Due 
Due 
Due 
Due និង គូស្នេហ៍
Due និង គូស្នេហ៍
Due

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]