ចិន៖ បើទោះបីជាមិនបានប្រឡូកនៅក្នុងសិល្បៈដូចមុន តែតារាស្រី Fan Bingbing នៅតែត្រូវបានហ្វេនៗតាមដាន និងបានសរសើរជាញឹកញាប់ទៅលើរូបសម្រស់ស្រស់ស្អាតមានមន្តស្នេហ៍ នៅពេលដែលបានបង្ហាញខ្លួនម្ដងៗ រហូតធ្វើឲ្យពួកគេកាន់តែចង់ដឹងពីមុខមាត់សមាជិកគ្រួសាររបស់នាង ថែមទៀត។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Fan Bingbing ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅពេលដែល នាងបានថតរូបជាមួយនឹងអ្នកម្តាយជាទីស្រលាញ់ ហើយភ្លាមៗនោះ រូបភាពម្ដាយកូនអ្នកទាំងពីរ ត្រូវ​បាន​ទាញយកចំណាប់អារម្មណ៍យ៉ាង​រហ័ស ទៅលើការតុបតែងខ្លួនយ៉ាងលេចធ្លោ ដោយស្លៀករ៉ូបផ្កាដ៏ស្រស់ស្អាត ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រៅពីការបង្ហាញខ្លួនរបស់ Fan Bingbing ហើយ អ្នកគាំទ្រ ក៏បានកត់សម្គាល់ទៅលើការបង្ហាញរបស់ម្ដាយនាងវិញម្ដង ដោយបានចេញមកជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សោភា ស្លៀករ៉ូបពណ៌ស មិនចាញ់សម្រស់កូនស្រីឡើយ។ លើសពីនេះ ខណៈស្ថិត ក្នុងវ័យ ៧០ ឆ្នាំ ម្តាយរបស់តារាស្រីរូបនេះ នៅតែរក្សារូបរាងក្មេងជាងវ័យ និងមន្តស្នេហ៍ រហូតដល់មានការសរសើរ​ពីសម្រស់​មិនដាច់ពីមាត់ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
 ម្ដាយ Fan Bingbing
Fan Bingbing និង ម្ដាយ
Fan Bingbing និង ម្ដាយ
Fan Bingbing និង ម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]