បាត់ដំបង៖ រូបភាពប៉ុន្មានសន្លឹក ដែលបានចែកចាយ នៅសង្គមហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក៏ដូចជាការសាទរ កោតសរសើរ ដែលបានរៀបចំសោភ័ណ្ឌភាពទីក្រុង ដោយមានការរៀបចំ ក្នុងការដាក់ ផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្ម នៅតាមដងវិថី មួយចំនួនក្នុងក្រុងបាត់ដំបង ដោយដាក់ជំនួសវិញនូវផ្ទាំងបុណ្យពិសាខបូជាជំនួសវិញ។

តាមរយៈ កាលបង្ហោះ នៅលើគណនីជាផ្លូវការ របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង បានត្រៀមខ្លួនជាស្រេច ក្នុងការ រៀបចំសម្រាប់ពិធីបុណ្យពិសាខបូជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដោយក្នុងនោះ ឯកឧត្តមក៏បានអំពាវនាវពលរដ្ឋចូលរួមក្នុងពិធីដង្ហែក្បួនបុណ្យពិសាខបូជាទាំងអស់គ្នាដូច្នេះដែរ៕ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]