សៀងហៃ៖ ក្នុងពេលនេះ អាជ្ញាធរនៅទីក្រុងសៀងហៃបានរឹតបន្តឹងចំពោះការប្រឆាំងមេរោគម្តងទៀត ខណៈដែលទីក្រុងនេះកំពុងតែមានអ្នកឆ្លងថ្មីជាបន្តបន្ទាប់ ដោយសារតែការផ្ទុះឡើងនៃរលកកូវីដ១៩សារជាថ្មី។

ដោយឡែក យោងតាមសេចក្តីជូនដំណឹងដែលបានចេញនៅក្នុងស្រុកជាច្រើនបាននិយាយថា អ្នកស្រុកត្រូវតែនៅផ្ទះ ហើយ ចំពោះក្រុមហ៊ុនមួយចំនួនត្រូវបានឃាត់មិនឱ្យប្រតិបត្តិការជាបណ្តោះអាសន្ន។ បន្ថែមពីលើនេះ វិធានការរឹតបន្តឹងនេះ អាចត្រូវបន្ថែមតទៀត អាស្រ័យទៅលើលទ្ធផលនៃការធ្វើតេស្តកូវីដ១៩ចំពោះប្រជាជនជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួលេខចំនួនអ្នកឆ្លងកូវីដ១៩ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ មានដល់ទៅ៣,៩៤៧នាក់ និងមានអ្នកស្លា.ប់ដល់ទៅ១១នាក់ ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។

យ៉ាងណាមិញ ច្បាប់ក្នុងក្រុងសៀងហៃ ពេលនេះ មានលក្ខណៈតិងតែងខ្លាំងជាងប៉ុន្មានខែមុន ប្រសិនបើក្រុមហ៊ុន ឬអាគារណាមួយ មាននរណាម្នាក់វិជ្ជមានកូវីដ១៩ ទីតាំងទាំងមូលនោះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីក្រុងសៀងហៃ ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]