កូរ៉េខាងត្បូង៖ Jennie សមាជិកក្រុម BLACKPINK និង Nayeon សមាជិក TWICE សុទ្ធតែស្រស់ស្អាត និងទាន់សម័យមិនគួរឱ្យជឿ នៅពេលគេប្រទះឃើញតារាស្រីជួរមុខ K-pop ពីរដួងនេះ បានស្លៀកសំពត់មានម៉ូដដូចគ្នា។
ជាក់ស្តែង ពួកគេ បានស្លៀកសំពត់ម៉ាក Chanel ដូចគ្នា ហើយមើលទៅមិនគួរអោយជឿ ដែលអ្នកទាំងពីរបានជ្រើសរើសស្ទីលតុបតែងខ្លួនមួយបែបម្នាក់ និងមើលទៅស៊ីវីល័យ សាកសមទៅនឹង តម្លៃ ១,៨៩០ ដុល្លារអាមេរិក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាព Jennie បង្ហាញភាពឡូយ និងស៊ិចស៊ីក្នុងសំពត់ម៉ាក Chanel របស់នាង ដែលបានបន្ថែមស្រោមដៃវែង មើលទៅមានភាពឆើតឆាយថែមទៀត ខណៈ Nayeon បង្ហាញអារម្មណ៍ស្រស់ស្អាត ក្នុងសំពត់ Chanel របស់នាង ជាមួយនឹងស្បែកជើងប៉ាតាខ្ពស់ពណ៌ស បែបឃ្យូតមើលទៅក៏មានភាពទាក់ទាញផងដែរ។
ថ្វីត្បិតតែ Jennie និង Nayeon បង្ហាញភាពរស់រវើកខុសគ្នានៅក្នុងសំពត់ម៉ាក Chanel ប៉ុន្តែពួកគេទាំងពីរមើលទៅមិនគួរឱ្យជឿ ថាអ្នកពួកគេលេងស្ទីលខុសគ្នាដាច់ តែមើលទៅសមដូចគ្នាតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]