ជំងឺទឹកនោមផ្អែម បានក្លាយជាកង្វល់ដ៏ធំធេងនៅទូទាំងពិភពលោក ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃការកើតជំងឺរ៉ាំរ៉ៃមួយនេះ។ ពិតណាស់ អ្នកកើតជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវប្រុងប្រយ័ត្នឲ្យបានដិតដល់ចំពោះសុខភាព ដើម្បីបញ្ចៀសផលវិបាកផ្សេងៗដែលកើតឡើងដោយសារតែជំងឺនេះ។ ការគ្រប់គ្រងទម្ងន់ កម្រិតជាតិស្ករក្នុងឈាម និងការត្រួតពិនិត្យអវយវៈជាប្រចាំ មានសារសំខាន់ណាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាពិសេស ដើម្បីការពារខ្លួនពីផលវិបាកធ្ងន់ធ្ងរមួយ គឺការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ Diabetic coma តែម្ដង។
មូលហេតុបង្កនៃបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ការបាត់បង់ស្មារតីដោយសារតែជំងឺទឹកនោមផ្អែម ជាផលវិបាកមួយដែលគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករក្នុងឈាមខ្ពស់ពេក ឬទាបពេក នោះនឹងអាចបាត់បង់ស្មារតី ដែលមិនដឹងខ្លួនយូរ ឬមិនមានរំញ៉ោចទៅនឹងធាយុបង្ករំញ៉ោចជាដើម ហើយបើទុកមិនព្យាបាល អ្នកជំងឺអាចនឹងបាត់បង់ជីវិត។
រោគសញ្ញានៃការបាត់បង់ស្មារតីដោយសារតែជំងឺទឹកនោមផ្អែម
មុនពេលកើតមានអាការៈមួយនេះ អ្នកជំងឺអាចមានជាតិស្ករក្នុងឈាមខ្ពស់ ឬទាបជ្រុល ហើយអ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ អាចមានរោគសញ្ញាខាងក្រោមនេះ៖
- ស្រេកទឹកខ្លាំង
- នោមញឹកញាប់
- អស់កម្លាំង
- ចង្អោរ
- ក្អួត
- ដកដង្ហើមខ្លីៗ
- ស្ងួតមាត់
- ចង្វាក់បេះដូងលោតញាប់
- ឈឺពោះ
ចំណែកអ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាមទាបជ្រុល អាចកើតមានអាការៈអស់កម្លាំង ញ័រខ្លួនប្រាណ អន្ទះអន្ទែង ខ្សោយ និងថប់បារម្ភ។ បន្ថែមពីនេះ អ្នកជំងឺក៏អាចពិបាកក្នុងការនិយាយស្ដី ភ័ន្តភាំង វិលមុខ ឬធេងធោង ចង្អោរ និងឃ្លានជាដើម។
គន្លឹះក្នុងបញ្ចៀសការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម
យើងអាចការពារខ្លួនពីការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ដោយការអនុវត្តតិចនិកមួយចំនួន ដើម្បីរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតមួយសមស្រប រួមមាន៖
- ស្វែងយល់ពីអាហារដែលប៉ះពាល់ដល់ជាតិស្ករក្នុងឈាម និងផែនការរបស់អាហារដែលសមស្របសម្រាប់យើង
- ញ៉ាំអាហារទៀងទាត់
- ជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល
- ត្រួតពិនិត្យ និងកត់ត្រាកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់
- ញ៉ាំថ្នាំទៅតាមកម្រិត និងពេលវេលាកំណត់
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ
- ពិនិត្យទឹកនោមរកមើលសារធាតុketones នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមកើនឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]